ឈើក្រញូងដែលមានអាយុកាល ៥០ឆ្នាំ ៤ដើម នៅចំការពូជក្រញូងក្នុងខេត្តសៀមរាប បានរងការលួចកាប់យកទៅធ្វើជំនួញ

ខេត្តសៀមរាប: ករណីនេះបានប្រញាប់ឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសជូនរង្វាន់ ១ពាន់ដុល្លារ ដល់អ្នកដែលបានផ្តល់ដំណឹង ពាក់ព័ន្ធនឹងជនល្មើស ដែលបានលួចកាប់ដើមក្រញូង ចំនួន ៤ដើម ដែលមានអាយុកាលប្រមាណ ៥០ឆ្នាំ នៅចំការពូជឈើក្រញូង ស្ថិតនៅក្នុងឃុំកន្ទួត ស្រុកស្វាយលើ និងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ៕