ឯកឧត្តម វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងលោកជំទាវ អញ្ជើញក្នុងពិធីទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរាំងស្ងួតឆ្នាំ២០២២ នៅស្រុកកំពង់ស្វាយ

0

កំពង់ធំ)÷ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវអមដំណើរដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង៣០០នាក់ អញ្ជើញចូលរួមក្នុងពិធី ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរាំងស្ងួតឆ្នាំ២០២២ ស្ថិតនៅភូមិត្រពាំងថ្ម ឃុំត្រពាំងឫស្សីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ងួន រតនៈអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដោយសង្កេតឃើញពីការយកចិត្តទុកដាក់នៅក្នុងក្រុមគ្រួសារត្រូវលើកកម្ពស់ប្រសិទ្ធភាព និងកិច្ចការពារអភិរក្សបរិស្ថានធនធានធម្មជាតិប្រព័ន្ធអេកូឡូសុីតំបន់ចម្រុះព្រៃឈើ ជម្រកសត្វព្រៃគ្រប់ប្រភេទ។ ព្រមទាំងចេះគិតគូររៀបចំខ្លួនការឆ្លើយតបប្រែប្រួលអាកាសធាតុសណ្ឋានដី ផលអវិជ្ជមានជាអតិបរមានៅលើកំណើនសេដ្ឋកិច្ចសង្គមកម្ពុជានិងរួមគ្នាដោះស្រាយរាល់បញ្ហានានា ដែលបានកើតមានឡើងក្នុងពេលអនុវត្ត។ ការធ្វើកសិកម្មចម្រុះឲ្យអស់លទ្ធភាពដែលមិនត្រូវទុកដីឱ្យទំនេរ កាត់បន្ថយការធ្វើចំណាកថ្នាក់ស្រុក ដើម្បីលើកកម្ពស់លទ្ធភាពកសិកម្មតាមគ្រប់មុខព្រួញទាំងអស់ នឹងចូលរួមគាំទ្រពាក្យស្លោកនៃទិវាពិភពលោកនាពេលនេះ។

ពិធីសំណេះសំណាលដ៏មានអត្ថន័យ និងខ្លឹមសារអប់រំដល់បងប្អូនប្រជាពលរដ្ឋ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ថា ត្រូវចាំអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវកម្មវិធីទាំង៥ ដែលមានចែងច្បាស់នៅក្នុងកម្មវិធីសកម្មភាពជាតិ ដើម្បីប្រយុទ្ធប្រឆាំង នឹងការធ្លាក់ចុះគុណភាពដី ក្នុងនោះរួមមាន÷១.ការប្រែប្រួលអាកាសធាតុការស្ដារគ្រប់ព្រៃឈើដែលទាក់ទងការគាំទ្រវិស័យកសិកម្មដែលមានការចូលរួមពីក្រសួងនិងស្ថាប័នពាក់ព័ន្ធ។ ២.ការធ្វើសមាហរណកម្មផែនការប្រើប្រាស់ដីសម្រាប់ធានាការគ្រប់គ្រងដីប្រកបដោយចីរភាព។ ៣.ការគាំទ្រចំពោះគោលនយោបាយក្នុងការបញ្ចូលការគ្រប់គ្រងដីប្រកបដោយចីរភាពក្នុងផែនការប្រើប្រាស់ដីកសិកម្មនិងកំណត់តំបន់ដាំដុះដំណាំ។ ៤.ការអភិវឌ្ឍធនធានមនុ ស្សសម្រាប់ការគ្រប់គ្រងដីកសិកម្មប្រកបដោយគុណភាពនិងភាពជឿនលឿន។ ៥.ការកៀរគរធនធានថវិកា ដើម្បីគាំទ្រថវិកាដល់សកម្មភាពអាទិភាពនានា ពង្រឹងយន្តការតាមដានរាល់បទល្មើសព្រៃឈើ បទល្មើសជលផល និងការកាប់រុករានយកដីព្រៃ ដោយល្មើសច្បាប់គ្រប់រូបភាព។ ជាពិសេសបង្កើននូវប្រសិទ្ធភាព និងការទប់ស្កាត់ភ្លើងឆេះព្រៃ ឬព្រៃលិចទឹក ព្រមទាំងជំរុញការដាំដុះព្រៃឈើការគ្រប់គ្រងធនធានធម្មជាតិទឹកដីព្រៃឈើប្រកបដោយប្រសិទ្ធភាព។

ជាចុងក្រោយឯកឧត្តមក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានត្រូវ គឺរួមគ្នាប្រយុទ្ធប្រឆាំង នឹងគ្រោះរាំងស្ងួតដែលផ្សារភ្ជាប់ទៅនឹង គោលដៅអភិវឌ្ឍរបស់មូលដ្ឋាន។ សូមអាជ្ញាធរមូលដ្ឋានធ្វើការពិចារណាជាមួយអង្គភាពជំនាញ និងដៃគូអភិវឌ្ឍន៍នានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ថាតើមានយុទ្ធសាស្ត្រ និងសកម្មភាពតែងតែជួបប្រទះគ្រោះរាំងស្ងួតជារៀងរាល់ឆ្នាំ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូពាក់ព័ន្ធទាំងអស់ដែលបានចូលរួមគាំទ្រ និងសហការទាំងបច្ចេកទេស និងថវិកាក្នុងការទប់ស្កាត់បញ្ហានានា។ ចំពោះបងប្អូនកសិករអាជ្ញាធរភូមិឃុំស្រុក គ្រប់មជ្ឈដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានលើកឡើងថា ទុក្ខកង្វល់របស់ប្រជាពលរដ្ឋខ្មែរ គឺជាទុក្ខកង្វល់របស់ប្រមុខរាជរដ្ឋាភិបាល ហើយសេដ្ឋកិច្ចរបស់ប្រទេសជាតិ មិនអាចអភិវឌ្ឍបានទេប្រសិនបើសុខមាលភាព របស់ប្រជាពលរដ្ឋមិនបានល្អប្រសើរ។