ឯកឧត្តមសោម ស៊ុនអញ្ជើញចុះជួបម្ចាស់សំលេងឆ្នោតដើម្បីថ្លែងអំណរគុណដែលបានបោះ ឆ្នោត គាំទ្របេក្ខជនក្រុមប្រឹក្សាឃុំបន្ទាយស្ទោង

0

ខេត្តកកំពង់ធំៈ ឯកឧត្តមសោម ស៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង រួមទាំងក្រុមការងារបក្ស បានអញ្ជើញចុះជួបម្ចាស់សំលេងឆ្នោត ដើម្បីថ្លែងអំណរគុណ ដែលបានបោះ ឆ្នោត គាំទ្របេក្ខជនក្រុមប្រឹក្សាឃុំបន្ទាយស្ទោង ដែលមានភាពជឿជាក់និងទុកចិត្ត គាំទ្រឲ្យបន្តដឹកនាំអភិវឌ្ឍន៍អាណត្តិទី៥របស់គណ បក្សប្រជាជនកម្ពុជា ពិធីនេះបានធ្វើឡើងនៅ ភូមិបេង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ។
លោក សូត្រ អ៊ុល បេក្ខជនជាប់ឆ្នោតលំដាប់លេខរៀងទី១ក្រុមប្រឹក្សាឃុំបន្ទាយស្ទោង បានប្តេជ្ញាចិត្តក្នុងការដឹកនាំអភិវឌ្ឍន៍ភូមិ.ឃុំ តាមគោលនយោបាយអភិវឌ្ឍន៍ឃុំ.សង្កាត់ អាណត្តិទី៥របស់គណបក្សប្រជាជនកម្ពុជាឲ្យទទួលបានជោគជ័យ និងប្តេជ្ញាចិត្តបម្រើប្រជាជនដោយស្មោះត្រង់និង ដោយអស់ពីចិត្តពីថ្លើមដើ់ម្បីផលប្រយោជន៍ប្រជាជន ។

ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃគណបក្សខេត្ត អនុប្រធានក្រុមការងារចុះជួយស្រុកស្ទោង បានថ្លែងអំណរគុណសមាជិកបក្សនិងប្រជាពលរដ្ឋនៅភូមិបេង ដែលបានអញ្ជើញទៅបោះឆ្នោតទ្របេក្ខជនក្រុមប្រឹក្សាឃុំបន្ទាយស្ទោង ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះផ្លូកទឹកផ្លូកដី ក្នុងអាណត្តិទី៥នេះ ។
និងបានបញ្ជាក់ថា មានតែគណបក្សប្រជាជន ដែលរួមសុខរួមទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ ប្រជាពលរដ្ឋមានទុក្ខលំបាក គឺមានមុខគណបក្សប្រជាជន ពលរដ្ឋជួបគ្រោះរាំងស្ងួតគឺគណបក្សប្រជាជនដោះស្រាយ ប្រជាជនជូបគ្រោះទឹកជំនន់ គឺមានគណបក្សប្រជាជន ចុះជួយដោះស្រាយនូវរាល់ការលំបាកទាំងនោះ នេះជាទំនុកចិត្តរបស់ពលរដ្ឋ ដែលបានគាំទ្រការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

នៅក្នុងឳកាសនេះការជួបជុំ នៃអាហារសាមគ្គី ឯកឧត្តម សោម ស៊ុន សំណូមពរដល់សមាជិកបក្សនិងប្រជាពលរដ្ឋ មេត្តាបន្តគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បោះឆ្នោត ជូនគណបក្សប្រជាជននៅឆ្នាំ២០២៣ ដែលជាការបោះឆ្នោតសកល នាពេលខាងមុខគឺបោះឆ្នោត ដើម្បីខ្លួនឯង បោះឆ្នោតជូនគណបក្សប្រជាជនគឺគាំទ្រការដឹកនាំថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន។
ដោយ ប៊ុន រដ្ឋា