ឯកឧត្តម សាយ សំអាល់កោតសរសើរគណបក្សក្រុង. ស្រុកនិងប្រជាពលរដ្ឋដែល បានគាំទ្រគណបក្សប្រជាជនកម្ពុជា

0

ខេត្តព្រះសីហនុ៖ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន កម្ពុជាចុះជួយ ខេត្តព្រះសីហនុនាព្រឹកថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២២អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើស រើស ក្រុមប្រឹក្សាឃុំ- សង្កាត់អា ណត្តិទី៥ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសេដ្ឋាចន្ទ ស្ថិតនៅសង្កាត់លេខ៤ ក្រុង ព្រះសីហនុ ដោយក្នុងនោះ ឯកឧត្តមបាន កោតសរសើរគណបក្សក្រុង. ស្រុកនិងប្រជាពលរដ្ឋដែល បានគាំ ទ្រគណបក្សប្រជាជនកម្ពុជាក្នុងពេលកន្លងមក។

លោក  គួច ចំរើន សមជិកគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា ជាប្រធានគណៈ បក្ស ប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានស្វាគមន៍កិច្ចប្រជុំបូកសរុបលទ្ធ ផលការងារបោះឆ្នោតថា ដោយមាន ការ គាំទ្រពីប្រជាជន មហាជនធ្វើឱ្យលទ្ធផលនៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់របស់យើងឈ្នះភ្លូកទឹក ភ្លូកដី ហើយអ្វីដែលយើងសង្ឃឹម លទ្ធផលរបស់យើងមិនបានប៉ុណ្ណឹងទេ ក៏ប៉ុន្តែនៅចុង ក្រោយលទ្ធផលរបស់ យើងទទួលបានល្អ យើងនិងចងក្រងសកម្ម ភាពរបស់យើង និងលើកយកមកបង្ហាញនាពេលនេះ ដែលយើង បាន រួមគ្នាធ្វើឱ្យលទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ទទួលបាន ជោគ ជ័យដ៏ធំធេង។ ទន្ទឹមនោះយើងក៏មានរង្វាន់លើកទឹកចិត្តសម្រាប់ឃុំ-សង្កាត់ដែលទទួលបានការគាំទ្រច្រើនលើស លប់ទទួលបានលេខ១ ទទួលបានរង្វាន់ ១ម៉ឺនដុល្លា លេខ២ ទទួលបាន ៧ពាន់ដុល្លា និងលេខ៣ ទទួលបាន ៥ពាន់ដុល្លា ទន្ទឹមនោះឃុំ-សង្កាត់ មិនបានលេខក៏មានប្រាក់លើកទឹកចិត្តចំនួន ៣ពាន់ដុល្លាផងដែរ។

ឯកឧត្តម សាយ សំអាល់ សមា ជិកគណៈកម្មការកណ្តាលគណៈ បក្សប្រជាជនកម្ពុជាចុះជួយខេត្តព្រះសីហនុ មានប្រសាសន៍ក្នុងនាមប្រធានក្រុមការងារ និងសម្តេចប្រធានគណបក្ស សូមកោតសរសើរគណបក្សក្រុង ស្រុក និងប្រជាពល រដ្ឋដែលបានគាំទ្រគណបក្សប្រជា ជនកម្ពុជា ជាសច្ចធម៌ប្រវត្តិសាស្ត្រមួយដែលយើងទទួល បាន លទ្ធផល។នេះជាមោទនភាពនិងជាបេសកកម្មរបស់គណបក្សមូលដ្ឋានបានខិតខំបំពេញការងារដឹកនាំនាវាកម្ពុជាបន្តទៀត។ ថ្ងៃនេះយើងបានបើកកិច្ចប្រជុំពិភាក្សាវាយតម្លៃ នៃការឃោសនាបោះឆ្នោត ការបោះ ឆ្នោត និងការ រាប់សន្លឹកឆ្នោតសម្រាប់ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តម បានថ្លែងអំណរគុណ និងអគុណក្រុម ការងារគណបក្សគ្រប់លំដាប់ថ្នាក់ គណបក្សមូលដ្ឋានដែលបានរួមសហការគ្នាយ៉ាងផុលផុសក្នុងការ បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ទទួលបានលទ្ធផលផ្លែផ្កាតាមការគ្រោងទុក យើងនឹងបន្តទៅយកជ័យជំនះការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ ២០២៣ខាងមុខទៀត៕

(ដោយ នាគសមុទ្រ)