ព្រះសង្ឃស្រុកស្វាយទាបរៀបចំពិធីប្រគួតកីឡាបាល់ទះ អបអរសាទរព្រះរាជពិធីចំរើនព្រះជន្មាយុសម្តេចព្រះមហាក្សត្រីនរោត្តមមុន្នីនាថសីហនុ

ខេត្តស្វាយរៀង៖ព្រះសង្ឃវត្តព្រៃតាអី ឃុំព្រៃតាអី រួមនិង ក្រុមយុវជន ឃុំ ពពែត និងឃុំសំបួរ ក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង ដឹកនាំដោយព្រះគ្រូវិសុទ្ធមុន្នី សៅ ធួន ចៅអធិការវត្តព្រៃតាអី នៅថ្ងៃទី១៨.១៩ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំពិធីប្រគួតកីឡាបាល់ទះ អបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មាយុ សម្តេចព្រះមហាក្សត្រី ព្រះនរោត្តម មុន្នីនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្ន និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប៨៦ ឈានចូល ៨៧ ព្រះវស្សា ដែលពិធីនេះបានប្រព្រឹត្តទៅនៅវត្តព្រៃតាអី ក្រោមវត្តមាន លោក កុយ សារ៉េន មន្ត្រីសាលាស្រុកស្វាយទាប។

ព្រះគ្រូ វិសុទ្ធមុន្នី សៅ ធួន បានមានសង្ឃដិការបញ្ជាក់ថា ការរៀបចំពិធីប្រគួតកីឡាបាល់ទះនៅថ្ងៃនេះ ក្នុងគោលបំណងចូលរួម អបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មាយុ សម្តេចព្រះមហាក្សត្រី ព្រះនរោត្តម មុន្នីនាថ សីហនុ គម្រប់ខួប ៨៦ ឈានចូល៨៧ ព្រះវស្សា និងធ្វើការក្រគួតជ្រើសរើសកីឡាករយុវជនជើងឯក ដណ្តើមពានប្រចាំឃុំ ដើម្បីត្រៀមទៅចូលរួមធ្វើការប្រគួតប្រជែងជ្រើសរើសជើងឯកប្រចាំស្រុក ពិសេសញុំងបរិយាកាសសប្បាយរីករាយរបស់យុវជនក្នុងឃុំ និងឃុំនានា នៅទូទាំងស្រុក ក៏ដូចនៅទូទាំងខេត្តស្វាយរៀងយើងទាំងមូល ។

មានប្រសាសន៏បើកការប្រគួតនាឪកាសនោះ លោក កុយ សារ៉េន ជួសមុខអោយរដ្ឋបាលស្រុកស្វាយទាប បានសំដែងអំណរគុណ ចំពោះព្រះគ្រូវិសុទ្ធមុន្នី សៅ ធួន ព្រះគ្រូចៅអធិការវត្តព្រៃតាអី ដែលបានរៀបចំការប្រគួតកីឡា ថ្វាយសារទរព្រះរាជពិធីចម្រើនព្រះជន្នាយុ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត យ៉ាងអធិកធម៏ នេះឡើង ដើម្បីរំលឹកគុណូបការៈរបស់សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ក្នុងបុព្វហេតុនៃការចូលរួមថែរក្សា ប្រទេសជាតិ ប្រជាពលរដ្ឋកន្លងមក ។

ទន្ទឹមនិងនោះដែរ ក្នុងនាមរដ្ឋបាលស្រុក លោក កុយ សារ៉េន នូវបានស្នើដល់ប្អូនៗកីឡាករ ត្រូវធ្វើការប្រគួត អោយបានត្រឹមត្រូវ ទៅតាមលក្ខណៈបច្ចេកទេស ពោលគឺលេងដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព រវាងយុជជន និងយុវជន ហើយក៏មិនត្រូវប្រកាន់យកក្រុមនេះឬក្រុមនោះ ខុស ឬត្រូវនោះដែរ នៅពេលលេងដែលនាំអោយបែកបាក់សាមគ្គី ។ ផ្សារភ្ជាប់ក្នុងពិធីនោះដែរ លោក កុយ សារ៉េន និងក្រុមគ្រួសារ បានឧបត្ថមការរៀបចំប្រគួតនូវថាវិកាចំនួន ១លាន រៀល ឧបត្ថមក្រុមកីឡា ចំនួន៨ក្រុមមកពីឃុំទាំង៣ ចំនួន៨សែនរៀល ឧបត្ថម្ភគណៈកម្មការរៀបចំប្រគួត១សែននិងឧត្ថម្ភក្រុមប្រឹក្សាឃុំ១សែនរៀលផងដែរ៕គឹមសេង