ជនសង្ស័យម្នាក់ព្យាយាមរត់គេច ពីសមត្ថកិច្ចនគរបាលជំនាញ ព្រោះតែខ្លួនប្រព្រឹត្តបទល្មើស ដកហូតវត្ថុតាងមួយចំនួនធំ

0

ប៉ៃលិន៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុង​ប៉ៃលិន សហការជាមួយកម្លាំងនគរបាលប៉ុស្ត៍សង្កាត់ប៉ៃលិន ធ្វើការឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះ ព្យាយាមរត់គេចខ្លួន តែត្រូវសមត្ថកិច្ចនគរបាលបង្រ្កាបទាន់ពេលវេលា។ការឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង១១និង០០នាទី ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន រួមនិងវត្ថុតាងថ្នាំញៀន៥កញ្ចាប់ និងសម្ភារះបទល្មើសមួយចំនួនធំ ក្រោមការសម្របសម្រួលនិតិវិធី ពីឯកឧត្តម សេង គឹមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន។
លោកវរសេនីយឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានឲ្យដឹងថា៖ជនសង្ស័យឈ្មោះ វង់​ សុវណ្ណ​ ភេទ​ប្រុស​ អាយុ​៣០ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ជនជាតិខ្មែរ​ សញ្ជាតិខ្មែរ​ រស់នៅភូមិ​ភូមិទឹកផុស​ សង្កាត់ប៉ៃលិន​ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​ មានផ្ទុយសារធាតុញៀន(+)។លោកអធិការ ក៍បានបញ្ជាក់ដែរថា៖ វត្ថុតាងដកហូតរួមមាន៖
១-ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួ​ន០៥កញ្ចប់​ ទម្ងន់​៤,១៦ក្រាម​ សាច់ថ្នាំសុទ្ធ។
២-ម៉ូតូសេរីចាស់ចំនួន០១គ្រឿង។
៣-ទូរស័ព្ទចំនួន០៤គ្រឿង ម៉ាកViVoពណ៌ទឹកមាសចំនួន០១គ្រឿង ម៉ាកlnfinixពណ៌ទឹកសមុទ្រចំនួន០១គ្រឿង និងម៉ាកNokia​ អិនចុចពិលចំនួន០២គ្រឿង។
៤-កាំបិទផ្គាក់ចំនួន០៣ដេីម។
៥-ដាវចំនួន០១ដេីម។
៦-ពូថៅដៃចំនួន០១ដេីម។
បច្ចប្បន្ន ជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានធ្វើការឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដេីម្បីសាកសួរ និងអនុវត្តនីតិវិធីបន្ត៕អត្ថបទ ភ្នំខៀវ ប៉ៃលិន