គួរឲ្យអនិច្ចារ្យនេនតូចចេញពីរៀនរត់ទៅកុដ្ឋដួលបោកក្បាលសុគត់

ករណីនេនតូចដួលបោកក្បាលបណ្តាលឲ្យសុគត់(ស្លាប់) បានកើតឡើងកាលវេលាម៉ោង១៧និង៣០នាទីល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងវត្តឃ្លាំខ្មួត ក្នុងភូមិអង់ឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។
សពនេនតូចព្រះនាម ឃឿន ហៃ ព្រះជន្ម១២វស្សា ព្រះអង្គបាន បួសជាសាមណេនៅវត្តឃ្លាំងខ្មួត) ។
បើយោងតាមការឆ្លើយបំភ្លឺរបស់ឈ្មោះ ប៉ុ សុធី ភេទប្រុសអាយុ៥៥ឆ្នាំជាគណៈកម្មការវត្ត ដែលលោកបានឃើញហេតុការផ្ទាល់ បានឲ្យដឹងថា នៅមុនពេលកើតហេតុវេលាម៉ោង០៥និង30នាទីល្ងាច លោកនេនៗបាននិមន្តចេញពីសាលារៀន ខណៈពេលលោកនេនតូចៗ បានចេញពីបន្ទប់រៀន ជាន់ផ្ទាល់ដីម្តងៗ ហើយក៏បានរត់ទៅកុដិរៀងៗខ្លួន ក្នុងពេលកំពុងតែរត់លោកនេនឈ្មោះឃឿន ហៃ បានទាក់ជើងនឹងស្បង់ចីវររបស់លោកខ្លូនឯងបណ្តាលអោយដួលបោកក្បាលនឹងថ្មសន្លប់បាត់មាត់បាត់កនៅលើផ្លូវបេតុងមុខសាលារៀន ឃើញដូច្នេះ លោកសង្ឃដែលនៅក្នុងវត្តក៍បានជួយដឹកលោកយកមកមន្ទីរពេទ្យបង្អែកស្រុកស្ទោង ពេលដល់គ្រូពេទ្យពិនិត្យនិងប្រាប់ថាលោកនេនបានសុគត់បាត់ទៅហើយ។
-បន្ទាប់ពីទទួលបានពត៌មាន សមត្ថកិច្ចជំនាញស្រុក បានសហការជាមួយប៉ុស្តិ៍ និងគ្រូពេទ្យបង្អែកស្រុកស្ទោងចុះពិនិត្យដល់កន្លែងកើតហេតុ និងសាកសព្វ ផ្នែកក្បាលមានស្នាមរបួសសើស្បែកចាស់នៅចំណុចក្រោមចុងភ្នែកខាងឆ្វេងមួយកន្លែង ស្នាមរបួសសើស្បែកចាស់នៅលើក្បាលមួយកន្លែង។
ចំណែកកសពមានសភាពទន់ ដងខ្លួនសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ តាមការស្រាវជ្រាវស៊ើបអង្កេតព័ត៌មានជុំវិញកន្លែងកើតហេតុ សាកសព និងតាមការបញ្ជាក់របស់គ្រូពេទ្យ សពស្លាប់បណ្តាលមកពីបាក់ក។សពយើងប្រគល់់ជូនលោកគ្រូចៅអធិការធ្វើបុណ្យតាមប្រពៃណី៕
ដោយ ថុក សុខា