លោកហុង ដានាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ក្ដីរងការសង្ស័យថាបើកភ្លើងខៀវពេញទំហឹងអោយបទល្មើសព្រៃឈើដឹកឈើខុសច្បាប់យ៉ាងអណាធិប្បតេយ្យមែន

សៀមរាប=លោកហុង ដានាយសង្កាត់រដ្ឋលព្រៃឈើកំពង់ក្ដីរងការរិះគន់ពីសំណាក់មហាជនថាសង្ស័យបើកភ្លើងខៀវអោយឈ្មួញដឹកឈើខុសច្បាប់យ៉ាងពេញទំហឹង។ជាពិសេសការដឹកជញ្ជូនឈើចេញពីឃុំខ្វាវស្រុកជីក្រែងឆ្ពោះមកកាន់ភូមិខ្លាឃ្មុំឃុំគោកធ្លកលើ។ជាក់ស្ដែងនៅថ្ងៃច័ន្ទទី២០ខែមិថុនាឆ្នាំ២០២២ឈ្មួញដឹកឈើខុសច្បាប់ច្រេះចាប់ម្នាក់ឈ្មោះលឹម ច្រិចបច្ចុប្បន្នរស់នៅភូមិខ្វាវឃុំខ្វាវស្រុកជីក្រែងនិងកូនប្រុសរបស់ខ្លួនដែលបានគេដឹងថាជាឈ្មួញដឹកជញ្ជូនឈើខុសច្បាប់យ៉ាងសកម្មជាងគេបំផុតបានដឹកឈើខុសច្បាប់ចំនួន២ឡានដោយឡានម្នាក់១គ្រឿងចេញពីឃុំខ្វាវឆ្ពោះមកកាន់ភូមិខ្លាឃ្មុំយ៉ាងរលូនដោយគ្មានការទប់ស្កាត់និងបង្ក្រាបពីមន្ត្រីជំនាញសោះឡើយ។បញ្ហានេះធ្វើអោយប្រជាពលរដ្ឋសង្ស័យថាលោក លឹម ច្រិចមេឈ្មួញដឹកឈើខុសច្បាប់ច្រេះចាប់ម្នាក់នេះបានសែនអោយលោកហុង ដានាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ក្ដីរួចរាល់ហើយ។

ទាក់ទងករណីខាងលើនេះអ្នកសារព័ត៌មានមិនបានសួរនាំទៅលោកហុង ដានាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ក្ដីនោះទេព្រោះកន្លងមកអ្នកសារព័ត៌មានទូរស័ព្ទចូលហើយប៉ុន្តែមិនដែលមានការឆ្លើយតប។

ជាចុងក្រោយប្រជាពលរដ្ឋសូមសំណូមលោកម៉ុង ប៊ុនលីមនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបនិងលោកទៀ គឹមសុទ្ធប្រធានមន្ទីរកសិកម្មខេត្តសៀមរាបមេត្តានែនាំលោកហុង ដាអោយអនុវត្តច្បាប់រដ្ឋបាលព្រៃឈើឬក៏ជ្រើសរើសមន្ត្រីថ្មីដែលមានឧត្ដមគតិចេះស្រលាញ់ធនធានធម្មជាតិនិងមិនពុករលួយព្រមទាំងក្លាហានហ៊ានអនុវត្តច្បាប់រដ្ឋបាលព្រៃឈើអោយបានខ្ជាប់ខ្ជួន។  ស្រុកជីក្រែង(អ៊ុក ផ្លុង)