ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២២ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប

ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២២ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយនៅលើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ ។

 

ស្ថានភាពបែបនេះ នឹងធ្វើឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ។ ជាមួយគ្នានោះ បណ្តាផ្នែកខ្លះនៃខេត្ត និងរាជធានីអាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំទៅដោយផ្គររន្ទះ ខ្យល់កន្ត្រាក់ ព្រមទាំងរលកសមុទ្រ ក្នុងកម្រិតមធ្យម ។