អតីតយុទ្ធជនសោធននិវត្តន៍បានទទួលខ្នងផ្ទះថ្មីលើកទី២០៣អំណោយដ៏ថ្លៃថ្លាសម្ដេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងថ្ងៃខួបលើកទី១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជា

កំពង់ធំ៖ ចូលរួមអបអរសាទរ អតីតយុទ្ធជនសោធននិវត្តន៍ រស់នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានទទួលខ្នងផ្ទះថ្មីលើកទី២០៣អំណោយដ៏ថ្លៃថ្លាសម្ដេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងថ្ងៃខួបលើកទី១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជា (២១មិថុនា.ឆ្នាំ២០០៧-២១មិថុនាឆ្នាំ២០ ២២) នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមទាំងសហការី និងអាជ្ញាធរដែនដីបានអញ្ជើញប្រគល់ថ្មីមួយខ្នង ជូនដល់លោកនាយចំណង់ ផែន ស៊ីផា អាយុ៥៧ឆ្នាំបានចូលបម្រើក្នុង ជួរកងទ័ពក្នុងឆ្នាំ១៩៨៩ នៅអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ហើយត្រូវបានក្រសួងការពារជាតិ ដាក់ឱ្យចូលនិវត្តតាមការកំណត់នៅឆ្នាំ២០១០ មានភរិយានិងកូននៅក្នុងបន្ទុកចំនួន៣នាក់ ។

ប្រធានសមាគមនអតីតយុទ្ធជនខេត្ត ក្រោយពីបានឃើញ ជីវភាពលំបាកខ្វះខាត របស់អតីតយុទ្ធជន ដែលគ្មានលទ្ធភាពក្នុងការសាងសង់ផ្ទះសមរម្យនៅលើដីដែលខ្លួន ទើបក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សម្រេចសាងសង់ផ្ទះថ្មី ដែលជាខ្នងផ្ទះទី២០៣ សម្រាប់ខេត្តកំពង់ធំ ដោយតាមប្រសាសន៍ណែនាំ របស់ឯកឧត្តមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម ឲ្យសាងសង់ផ្ទះ ខ្ពស់ផុតពីដី សសរ បេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លីនិងជណ្ដើរកាច់ ក្នុងពិធីប្រគល់ផ្ទះបាននាំយនូវអំណោយ ឯកឧត្តមឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភបន្ថែមទៀតមានអង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រី ទឹកស៊ីអ៊ីវចំនួន២យួរនិងថវិកាមួយចំនួនផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណបងប្អូន អតីតយុទ្ធជននិងប្រជាពលរដ្ឋ ដែលបានអញ្ជើញទៅបោះឆ្នោតគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំត្រពាំងឬស្សី ដែលខ្លួនស្រឡាញ់ខ្លួននពេញចិត្ត ដើម្បីអភិវឌ្ឍន៍ភូមិ.ឃុំនៅក្នុងមូលដ្ឋាន ក្រុមគ្រួសារអតីតយុទ្ធជន បានថ្លែងអំណរគុណសម្ដេចតេជោហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជន កម្ពុជាខេត្តកំពង់ធំ សូមឲ្យសម្រេចជោគជ័យគ្រប់ភារកិច្ច។ដោយ ប៊ុន រដ្ឋា