អបអរសាទរខួបទី១៥ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជាក្នុងឱកាសជួបសំណេះសំណាលជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ

0

កំពង់ធំៈ អតីយុទ្ធជនមានចិត្តសប្បាយរីករាយ ក្រោមការយកចិត្តទុកដាក់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជ្រោកក្រោមម្លប់សន្តិភាព បង្កើតឲ្យមានការចងចាំនូវគុណបំណាច់ របស់អតីតយុទ្ធជន ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជា ដែលបានពលីកម្មគ្រប់សព្វបែបយ៉ាងដើម្បី សន្តិភាព សេរីភាព និងការអភិវឌ្ឍន៍នៅថ្ងៃនេះ ពិធីនេះបានប្រារព្វឡើងនៅរសៀល ២២ ខែមិថុនា ឆ្នាំ២០២២ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ដោយអនុវត្តន៍តាមសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងសំណេះសំណាលសាកសួរសុខទុក្ខ បងប្អូនអតីតយុទ្ធជន ប្រកបដោយភាពកក្តៅ រួមទាំងបាន ឧបត្ថម្ភស្បៀងអាហារ ថវិកា ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី ជូនដល់អតីតយុទ្ធជនពិការ ដែលមានជីវភាពលំបាកខ្វះខាតចំនួន២០គ្រួសារ ។
បន្ទាប់ពី លោកវរសេនីយ៍ទោ កែវ សុធា នាយការិយាល័យទី៥ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនបងប្អូនអតីតយុទ្ធជន និងជនរួមជាតិ ក្នុងឱកាសខួបលើកទី១៥ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជារួចមក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាងដល់សុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើងនៅគ្រប់ទីកន្លែង និងដំឡើងប្រាក់បៀវត្សប្រចាំខែជូននៅឆ្នាំ២០២៣ទៀតផង ពិសេសអ្នកមានប្រាក់ខែតិចតម្លើងឲ្យបានច្រើន នឹងអ្នកមានប្រាក់ខែច្រើនហើយតម្លើងតិច ធ្វើយ៉ាងណាកុំឲ្យមានគម្លាតឆ្ងាយគ្នាពេក រវាងអ្នកមានប្រាក់ខែតិចនឹងអ្នកមានប្រាក់ខែច្រើន។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ឧបត្ថម្ភជូនរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជនពិការទាំង២០ គ្រួសារក្នុងមួយគ្រួសារអង្ករ២៥ គីឡូក្រាម មីជាតិមួយកេស ទឹកត្រីទឹកស៊ីអ៊ីវពីរយូរ និងថវិកាមួយចំនួនផងដែរ បងប្អូនអតីតយុទ្ធជនថ្លែងអំណរគុណ សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី សូមបានប្រកបដោយពុទ្ធពរទាំង ៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ដោយ ប៊ុន រដ្ឋា