គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តឧត្ដរមានជ័យ រៀបចំពិធីអបអរសារទរខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២២

0

ឧត្ដរមានជ័យ ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តឧត្ដរមានជ័យ បានរៀបចំពិធីអបអរសាទរខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២២ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តឧត្ដរមានជ័យ និងឯកឧត្តម សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលភោជនីយដ្ឋានវណ្ណការការ ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។

កម្មវិធីនេះដែរមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម គណ:ប្រតិភូអមដំណើរ ឯកឧត្តម អភិបាលរង នៃគណៈភិបាលខេត្ត លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តឧត្ដរមានជ័យ លោកប្រធាន-អនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត លោកស្នងការរងនគរបាលខេត្ត លោក ប្រធានកិត្តិយសសមាគមអតីតយុទ្ធជន ស្រុក-ក្រុង លោកប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន ស្រុក-ក្រុង ទាំង៥ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៤ និងសមាជិកសមាគមអតីតយុទ្ធជនមកពីតាមបណ្ដាស្រុក-ក្រុងទាំង៥ ចំនួន៣០០នាក់ ។

នៅក្នុងឱកាសនោះ អភិបាលខេត្ត ក៏បាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឧបត្ថម្ភជូនដល់ អ៊ុំ ពូ មីង បងប្អូនអតីតយុទ្ធជនខេត្តឧត្ដរមានជ័យទាំង៣០០នាក់ នូវ អង្ករ២៥គីឡូចំនួន០១បេ មីចំនួន០១ កេះ ត្រីខចំនួន១យួរ និងថវិកា ៥០០០០ រៀល ផងដែរ ។
ការប្រារព្ធពិធីអបអរសាទរខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជាខេត្តឧត្ដរមានជ័យ ២១ មិថុនា ២០២២ ដែលបានប្រព្រឹត្តនាឳកាសដ៏មានតំលៃវិសេសវិសាលនេះ គឺធ្វើឡើងដើម្បីផ្ដល់កិត្ដិយសដ៏ស័ក្តិសមចំពោះការរំឭកអំពីវីរភាព នៃ ស្មារតីតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ្ររបស់ អ៊ុំ ពូ មីង បងប្អូនអតីតយុទ្ធជនកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុ ភូមិ និងជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុងឧត្ដម ព្រមទាំងជាគុណបំណាច់ដ៏ធំធេង ដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្ដិសាស្រ្ដជជាតិ ហើយត្រូវបានកំណត់យកថ្ងៃទី២១ ខែមិថុនា ជាទិវាអតីតយុទ្ធជនកម្ពុជា ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ៕ដោយ:ចាន់ ធី