សត្វ ខ្យង មាស ឬ ខ្យង ថៃ កំពុង មាន ទីផ្សារ នាំចេញ ទៅ លក់ នៅ ក្រៅប្រទេស ខណៈ ពលរដ្ឋ អាច រក ប្រាក់ កម្រៃ បាន ហើយ រដ្ឋ ក៏មិន ខាតបង់ អស់ថវិកា

កំពង់ចាម : សត្វ ខ្យង មាស ឬ ខ្យង ថៃ កំពុង តែ មាន ទីផ្សារ នាំចេញ ទៅ លក់ នៅ ប្រទេស វៀតណាម ខណៈប្រភេទខ្យងនេះ តែងតែ បំផ្លិចបំផ្លាញ នូវ ផល ដំណាំ ស្រូវ របស់ កសិករ យើង ដោយកន្លង មក ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង និងនេសាទ បាន ប្រមូលទិញពីប្រជាពលរដ្ឋ ដេីម្បី យកទៅកំទេចចោល ដែល អាច និយាយ បាន ថា នេះ ជា ផល ចំណេញ មួយ សម្រាប់ រដ្ឋ និង កសិករយើង ហើយ ក៏ជា ឱកាស សម្រាប់ បងប្អូន ប្រជាពលរដ្ឋ ក្នុង ការ រក ប្រាក់ កម្រៃ ផ្គត់ផ្គង់ ជីវភាព ក្នុងគ្រួសារ ផង ដែរ ។

បេីតាមឈ្មួញ កណ្ដាល ម្នាក់ ឈ្មោះ វណ្ឌី ភេទ ប្រុស អាយុ៣៣ ឆ្នាំ រួមនឹង ប្រពន្ធ រស់នៅ ក្នុង ភូមិ រអាងលេី ឃុំ រអាង ស្រុកកំពង់សៀម ខេត្ត កំពង់ចាម បាន ឲ្យ ដឹងថា គាត់ បាន ប្រកប មុខរបរ ទិញ-លក់ ខ្យង មាស ឬ ខ្យង ថៃ នេះឡេីងវិញ មួយរយៈពេល ខ្លី ប៉ណ្ណោះ បន្ទាប់ ពី ជម្ងឺ កូវីដ -១៩ ត្រូវ បានស្ងប់ស្ងាត់ និង មាន ការ បេីក ច្រក ព្រំដែន ឡេីងវិញ ។
ឈ្មួញ កណ្ដាល រូប នេះ បាន បន្ត ថា សម្រាប់ ការ ប្រកបមុខរបរនេះ គឺគាត់ ត្រូវ ជិះ ម៉ូតូ រម៉ក ដើរ ប្រមូល ទិញ ពី អ្នក ភូមិ ជិត ៗ ក្នុង នោះ ក៏ មាន អ្នក ភូមិ មួយ ចំនួនទៀត បាន ដឹក ជញ្ជួន យក មក លក់ ឲ្យ គាត់ ដល់ ផ្ទះ តែម្ដង ។ ដោយគាត់ បាន ទិញ ចូល ក្នុង ១គីឡូក្រាម តម្លៃ ៤០០រៀល ហេីយលក់ ចេញ ក្នុង ១គីឡូក្រាម តម្លៃ ៥០០រៀល ពោលគឺ ចំណេញ បាន ចំនួន ១០០រៀន ក្នុង ១គីឡូក្រាម ។ ដោយ ក្នុង ១ថ្ងៃ គាត់ អាច ទិញ ខ្យងបាន ចាប់ពី ១០ ទៅ១២តោន ឯណេះ ហើយ ឈ្មួញ មក ទិញ បន្ត ជារៀង រាល់ ថ្ងៃ ដេីម្បី យក ទៅ លក់ នៅ ប្រទេស វៀតណាម ។

ឈ្មួញ កណ្ដាល ដដែល បាន បញ្ជក់ ថា ចំពោះ ខ្យង ស្ងោរ ក្នុង ៣០០គីឡូ យេីងអាចឆ្កឹះយកតែសាច់ក្បាល បាន ៧៥គីឡូក្រាម ដោយ ក្នុង ១គីឡូ តម្លៃ ២៥០០រៀល ចំណែក ឯខ្យង ខ្មែរ វិញ គឺទិញ ចូល ក្នុង ១គីឡូក្រាម តម្លៃ ៣០០០ រៀល និង លក់ ចេញ បាន តម្លៃ ៣៥០០រៀល ។ ដែលអ្នកប្រកប មុខរបរ ធ្វើ ស្រែ ចំការ ក៏ អាចឆ្លៀត ឱកាស ដើរ រក ខ្យង លក់ ដេីម្បី រក ប្រាក់ កម្រៃ សម្រាប់ ផ្គត់ផ្គង់ ជីវភាព ក្នុង គ្រួសារ ហើយ មួយ ផ្នែក ទៀត គឺ ផល ដំណាំ ស្រូវ របស់ គាត់ ក៏ បាននៅ ល្អ ដោយ មិន មាន សត្វ ខ្យង កាត់ បំផ្លាញ ផងដែរ ៕