អភិបាលខេត្តកំពង់ចាម បាន ស្នេីដល់ មន្ទីរ អប់រំ ឲ្យ ជម្រុញ យុវជន ក្នុង ម្នាក់ ៗ យ៉ាងតិច ត្រូវ មាន ជំនាញ ឯកទេស មួយ ច្បាស់លាស់

កំពង់ចាម : ក្នុង ឱកាស បេីក សន្និបាត បូកសរុប ការងារ អប់រំ យុវជន និង កីឡា ខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ស្នេីដល់ មន្ទីរ អប់រំ ខេត្ត ឲ្យ ជម្រុញ ធ្វើ យ៉ាងណា ឲ្យ យុវជនយេីង ក្នុង ម្នាក់ ៗ យ៉ាងតិច ត្រូវ មាន ជំនាញ ឯកទេស មួយច្បាស់លាស់ ដេីម្បី ងាយស្រួល ក្នុង ការ រក ការងារ ប្រកប មុខរបរ ចិញ្ចឹម ជីវិត ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន សំណូមពរ ដល់ មន្ទីរ អប់រំ ខេត្ត ធ្វើ យ៉ាងណា ត្រូវ លេីកកម្ពស់ថែមទៀតនូវគុណភាពអប់រំនៅគ្រប់ភូមិសិក្សា ដោយយកចិត្តទុកដាក់ ជាពិសេសការអនុវត្តកម្មវិធីសាលាកុមារមេត្រី ដើម្បីបណ្តុះបណ្តាលយុវវ័យជំនាន់ក្រោយ ប្រកបដោយ សមត្ថភាពរីកចម្រើន ។ និងពង្រឹង-ពង្រីកថែមទៀតនូវបរិមាណអប់រំ ដោយយកចិត្តទុកដាក់ក្នុងការប្រមូល កុមារដល់វ័យ សិក្សា ឲ្យ ចូលរៀន ជាពិសេសកុមាដែលជួបការលំបាក និងកុមារជនជាតិភាគតិច ក៏ដូចជា កុមារពិការ ឲ្យ មានឱកាស បានចូលរៀនគ្រប់ៗគ្នា ។ ព្រមទាំង បន្តការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ពង្រឹងការងារគ្រប់គ្រង ការពិនិត្យតាមដាន និងវាយតម្លៃផ្សារភ្ជាប់នឹងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តវេន និងការពង្រាយគ្រូទៅកន្លែង ដែលខ្វះគ្រូ ឲ្យ បានសមស្រប ផងដែរ ។

បេីតាមលោក លី ម៉េងសាន ប្រធាន មន្ទីរ អប់រំ យុវជន និង កីឡា ខេត្តកំពង់ចាម បាន លេីកឡេីងថា គិតត្រឹមឆ្នាំសិក្សា២០២០-២០២១ យើងមានសាលាមត្តេយ្យសិក្សា ៤៦៣សាលា ក្នុងនោះ មត្តេយ្យសិក្សារដ្ឋ ២៨៩កន្លែង (មត្តេយ្យសិក្សាដាច់ដោយឡែក ០៦កន្លែង) មត្តេយ្យសិក្សាឯកជន ១៤កន្លែង និងមត្តេយ្យសិក្សាសហគមន៍ ១៦៧កន្លែង សាលាបឋមសិក្សា ៤០៩កន្លែង (សាលាបឋមសិក្សា ឯកជន ០៥កន្លែង) អនុវិទ្យាល័យ ៨១កន្លែង និងវិទ្យាល័យ ៤៣កន្លែង (វិទ្យាល័យធនធាន ០២កន្លែង និង វិទ្យាល័យ អប់រំពិសេស ០១កន្លែង)។ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសាងសង់អគារសិក្សាបានចំនួន ៣៧៣ខ្នង ស្មើ ២,៣៥០បន្ទប់ (កើន ១៥ខ្នង ស្មើ ១៨៩បន្ទប់ ) ៕