សមត្ថកិច្ចខេត្តកំពង់ធំ ប្រដេញស្ទាក់ចាប់បានរថយន្តកាមរីហើយមួយគ្រឿង ដឹកឈើពេញប្រៀប ចេញពីខេត្តព្រះវិហារ

ខេត្តកំពង់ធំ : ប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើ១គ្រឿងនេះ បានធ្វើឡើង កាលពីថ្ងៃទី២១មិថុនាឆ្នាំ២០២២ នៅជិតរង្វង់មូលតោ៨ រូបសំណាកអាចារ្យលាក់ ស្ថិតក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សមត្ថកិច្ចនៅក្នុងការបង្ក្រាបបានឲ្យដឹងថា រថយន្ត១គ្រឿដែលចាប់នាពេលនោះ ម៉ាក កាមរីហើម ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2D-7164។ លោកថា ឈើនៅក្នុងរថយន្តនោះ ជាប្រភេទឈើលេខ១ ឈើសុក្រំ មានចំនួន ១៥ដុំ ស្មើនឹង ០.៨០ម៉ែត្រគូបត្រីគុណ។ ចំណែកម្ចាស់រថយន្ត បានរត់គេចខ្លួនបាត់។
មន្ត្រីដដែលបានបញ្ជាក់ថា រថយន្ត១គ្រឿងនេះ បានដឹកឈើចេញពីខេត្តព្រះវិហារ ចូលមកខេត្តកំពង់ធំ តែត្រូវកម្លាំងរដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាប សហការរួមគ្នា ជាមួយកម្លាំងយោធាសឹករងខេត្តកំពង់ធំ ប្រដេញស្ទាក់ចាប់បាន និងនាំយកមកចាត់ការតាមច្បាប់៕