សភាពាណិជ្ជកម្មខេត្តព្រះសីហនុ.សមាគមអ្នកផលិតចំណីអាហារកម្ពុជាបើកវគ្គសិក្ខាសាលាបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពអ្នកផលិតចំណីអាហារ

0

ខេត្តព្រះសីហនុ៖សភាពាណិជ្ជកម្មខេត្តព្រះសីហនុ សហការជាមួយសមាគមអ្នកផលិតចំណីអាហារកម្ពុជា បាន រៀបចំពិធីបើកអង្គសិក្ខាសាលាបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពអ្នកផលិតចំណីអាហារនៅតាមបណ្តាខេត្ត ក្រុង”សុខដុមនីយកម្មថាមវន្តអភិវឌ្ឍនិងសហគមន៍”ស្ដីពីការយល់ដឹងពីនីតិវិធីនិងការរៀបចំខ្លួនមុនពេលចាប់ផ្ដើមដំណើរការផលលិតកម្មចំណីអាហារ(តម្លៃបន្ថែមនៃកសិផលនិងកសិផលកែច្នៃ)។ពិធីនេះក៏មានការអញ្ជើញចូលរូមជាអធិបតីភាពលោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងលោក មៀវ សុខទ្រី ជាប្រធាន សមាគមអ្នកផលិតចំណីអាហារកម្ពុជា លោក/លោកស្រីប្រធាន អនុប្រធាន មន្ទីរ អង្គភាព លោក អនុប្រធាន សភាពាណិជ្ជកម្មខេត្តនិងសិក្ខាកម្មប្រមាណ ជាង ៤០នាក់។ ពិធីនេះបានរៀបចំឡើងនៅសណ្ឋាគារឆ្នេរថ្មី ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០ ២២។

លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា សិក្ខា សាលាបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពអ្នកផលិតចំណីអាហារ សហគ្រាសផលិត និងកែច្នៃចំណីអាហារ ខ្នាតមីក្រូ តូច និងមធ្យម និងកែច្នៃផលិតផលស្បៀង ចំណីអាហារ និងអាហារសមុទ្រ ដើម្បីជួយជំរុញ សក្តានុ ពលខេត្តដើម្បីរួមគ្នាធ្វើឱ្យចរន្តសេដ្ឋកិច្ចឆ្ពោះទៅមុខកាន់តែរហ័សថែមទៀតហើយត្រូវយល់ដឹងឱ្យបានច្បាស់ ក្នុងនាមជាម្ចាស់សហគ្រាត្រូវត្រៀមខ្លួនចាប់ផ្ដើមដំណើរការសហគ្រាសអាជីវកម្ម ឬដំណើរការខ្សែចង្វាក់ ផលិត កម្មផលិត និងការកែច្នៃរបស់ខ្លួនដោយអនុលោមតាមស្តង់ដារជាតិ ស្ដីពីម្ហូបអាហារ “ស្តង់ដាបញ្ជា ឬស្តង់ ដារស្ម័គ្រចិត្ត បទបញ្ញត្តិពាក់ព័ន្ធ និងវិធានការអនាម័យសុវត្ថិភាពម្ហូបអាហារ អនាម័យ កសិផល អនុផលជល ផលសមុទ្រ កសិផលកែច្នៃ និងអនុផលសមុទ្រកែច្នៃរួមទាំងកាតព្វកិច្ចរបស់សហគ្រាសមីក្រូតូច និងមធ្យម “ផងដែរ។

លោក ឈុន សារុំ អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានមានប្រសាសន៍ថាវគ្គ សិក្ខាសាលា បណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពអ្នកផលិតចំណីអាហារ នាពេលនេះមានសារៈសំខាន់ណាស់ ចំពោះម្ចាស់ សហគ្រាសខ្នាតមីក្រូតូចនិងមធ្យម អាចទទួលយកបានចំណេះដឹងថ្មីៗចែករំលែកបទពិសោធន៍ដើម្បី ពង្រឹង សមត្ថភាពរបស់ខ្លួនលើផ្នែកនីតិវិធីនិងការរៀបចំខ្លួនមុនពេលចាប់ផ្ដើមដំណើរការផលលិតកម្មចំណីអាហារ(តម្លៃបន្ថែមនៃកសិផលនិងកសិផលកែច្នៃ)។

ជាមួយគ្នានេះ លោក ឈុន សារុំ ក៏បានបញ្ជាក់ផងដែរថា  សូមអស់លោក/លោកស្រីដែលជាម្ចាស់សហ គ្រាសខ្នាតមីក្រូតូចនិងមធ្យមត្រូវខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងវគ្គបណ្ដុះបណ្ដាលនាពេលនេះដើម្បីយកចំណេះដឹងទាំងនោះទៅប្រើប្រាស់នៅក្នុងមុខរបរអាជីវកម្មរបស់ខ្លួនឱ្យទទួលបានជោគជ័យ។

ក្នុងឱកាស នោះ លោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុ មានប្រសាសន៍បើកអង្គសិក្ខាសាលាពង្រឹង សមត្ថភាពអ្នកផលិតចំណីអាហារបណ្ដាខេត្ត ក្រុង សុខដុមនីយកម្ម នៃការអភិវឌ្ឍន៍ និងសហគមន៍ស្ដីពីការយល់ ដឹងនីតិវិធី និងការចាប់ផ្ដើមដំណើរការផលិតកម្មចំណីអាហារ តម្លៃបន្ថែមនៃកសិផល និងកសិផលកែច្នៃ ដើម្បីបង្កើននិងពង្រឹងសមត្ថភាពផ្នែកចំណេះដឹងនិងការអនុវត្តចំពោះអ្នកផលិតចំណីអាហារនៅតាមបណ្ដាខេត្តប្រកបដោយសុវត្ថិភាព និងអនុលោមតាមច្បាប់ ស្ដីពីស្តង់ដាចំណីអាហារកម្ពុជា ដើម្បីឱ្យសហគ្រាសខ្នាតតូច និងមធ្យមក្នុងខេត្ត មានសមត្ថភាពពេញលេញតាមនិយាមស្តង់ដារជាតិ និងអន្តរជាតិជួយជំរុញល្បឿន នៃការ អភិវឌ្ឍ ការបង្កើតការងារ ធានាបាននូវកំណើនសេដ្ឋកិច្ចទាក់ទាញការវិនិយោគ ដែលជាកោសិកាសេដ្ឋកិច្ច ហើយការផ្សព្វផ្សាយ និងជំរុញចលនាផលិតផលក្នុងខេត្តចេញទៅបណ្ដាខេត្ត ក៏ដូចជាការជំរុញធ្វើពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសក្នុងតំបន់និងសាកលលោកក្នុងគោលដៅអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយភាពក្រីក្រធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។

លោក គួច ចំរើន អភិបាលខេត្ត បានបញ្ជាក់បន្ថែមថា វិស័យផលិតកម្មផលិត និងកែច្នៃជាតម្រូវការ ស្តង់ដារសុវត្ថិភាពម្ហូបអាហារកម្ពុជា៖ទី១.រក្សាធានាសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋឬអ្នកទទួលទានមានន័យថាដើម្បីសុខមាលភាពប្រជាពលរដ្ឋក្នុងស្រុក។ ទី២.លើកតម្កើងការប្រើប្រាស់ផលិតផលក្នុងស្រុកទី៣.សហគ្រាសខ្នាតតូច និងមធ្យមត្រូវពង្រឹង សមត្ថ ភាពផលិត និងខ្សែចង្វាក់ផលិតកម្មប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងគុណធម៌ជាអ្នកផលិត ការច្នៃផលិត ផលម្ហូបអាហារតាមរយៈការពង្រឹងកម្រិតយល់ដឹងលើបទបញ្ញត្តិពាក់ព័ន្ធនឹងវិធានអនាម័យសុវត្ថិភាពម្ហូបអាហារ អនាម័យកសិផល និងកសិផលកែច្នៃរួមទាំងកាតព្វកិច្ចក្នុងនាមសហគ្រាសខ្នាតតូច និងមធ្យមពីសំណាក់ម្ចាស់ សហគ្រាសលើដំណើរការចង្វាក់ផលិតកម្មផ្ទាល់កាន់តែមានប្រសិទ្ធិភាពផងដែរ៕(ដោយនាគសមុទ្រ)