ពិធីសម្ពោធសមិទ្ធផលនានាវត្តនន្ទសិរិគន្ធរាមស្រុកមង្គលបូរី

បន្ទាយមានជ័យ៖សមិទ្ធផលនានារួមមានសួនច្បាររបមាត់សឹ្ទងផ្លូវបេតុងសួនពុទ្ធរូបកាឡូឡាមណ្ឌលពោធិព្រឹក្ស និងសាលាពុទិ្ធកសិក្សានៅវត្តនន្ទសិរិគន្ធរាមភូមិអន្លុងមានទ្រព្យឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យត្រូវបានធ្វេីពិធីសម្ពោធឆ្លងនិង កាត់ខ្សែបូរនាថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតី ភាពឯកឧត្តមឧត្ដមសេនីយ៍ ឯក គង់ប៊ុនលី មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងអង្គរក្សនិងជាជំនួយការ ផ្ទាល់សមេ្តច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រនិង លោកជំទាវ ព្រះ ឧត្ដម សីល ញ្ញាណធុលសុធា ព្រះមេគណខេត្ត ។
ព្រះអង្គ គ្រូ សុវណ្ណ ថេរោ ដេត រដ្ឋា ព្រះ ចៅ អធិការ វត្ត នន្ទ សិរិ គន្ធ រាម បាន មាន សង្ឃដីកា បញ្ជាក់ ថា រាល់ សមិទ្ធផល ដែល បាន កេីត ឡេីង ព្រមទាំង បាន ប្រារព្ធ ធ្វើ បុណ្យ ឆ្លង នាឱកាស នេះ គឺ បាន មក ពី ការ ចូលរួម សទ្ធា ជ្រះថ្លា ពី សប្បុរស ជន ជិត ឆ្ងាយ ក្នុង ក្រៅប្រទេស ព្រមទាំង ប្រជាពុទ្ធបរិស័ទ ចំណុះ ជើង វត្ត បង្កើត បាន ជា សមិទ្ធផល ទាំងអស់ សម្រាប់ ប្រេីប្រាស់ និង សម្រាប់ គោរព បូជា ក្នុង នោះ ផង ដែរ សមិទ្ធផល ថ្មី ៗ ទាំង ៦ ខាងលើ នេះ ត្រូវ ចំណាយ អស់ ថវិកា ប្រមាណ ជា ជាង ១០ម៉ឺន ដុល្លារ សហរដ្ឋអាមេរិក ។
ឯកឧត្តម គង់ ប៊ុន លី បាន មាន ប្រសាសន៍ ថ្លែង ការ កោតសរសើរ និង អរគុណ ដោយ ស្មោះ ចំពោះ បងប្អូន ប្រជាពលរដ្ឋ សប្បុរសជន ជិត ឆ្ងាយ ដែល បាន រួម សាមគ្គី គ្នា ចូលរួម កសាង បាន នូវ សមិទ្ធផល នានា ជា ច្រើន ក្នុង វត្ត នេះ ហេីយ ជា ទឹក ចិត្ត សទ្ធា ជ្រះថ្លា ជា បុណ្យ កុសល ដ៏ធំេធង មិន អាច កាត់ ថ្លៃ បាន ហេីយ ក៏ ជា ការ ចូលរួម ចំណែក ជាមួយ រដ្ឋាភិបាល ដើម្បី បន្ត អភិវឌ្ឍ លើ គ្រប់ វិស័យ មិន ថា ពុទ្ធចក្រ ឬ អាណាចក្រ ក្តី ឯកឧត្តម គង់ ប៊ុន លី មាន ប្រសាសន៍ បន្ត ថា រាល់ សមិទ្ធផល ទាំងអស់ ដែល បាន កេីត ឡេីង លេី គ្រប់ វិស័យ នាពេល នេះ គឺ អាស្រ័យ ប្រទេស ជាតិ យើង មាន សុខសន្តិភាព ពេញ លេញ ក្រោម ដឹកនាំ ដ៍ ត្រឹម ត្រូវ របស់ សម្តេច តេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ។
ឯកឧត្ដម បាន ធ្វេីការ សំណូមពរ ផ្តាំផ្ញេីរ ដល់ ប្រជាពលរដ្ឋ ពុទ្ធ បរិស័ទ ទាំងអស់ ព្រមទាំង ព្រះ សង្ឃ អាចារ្យ គណៈកម្មការ ត្រូវ បន្ត រួម សាមគ្គី គ្នា ឲ្យ បាន ល្អ ដោយ ជៀស វាង ការ ប្រកាន់ បក្សពួក ដែល អាច ធ្វើ ឲ្យ ពុទ្ធ បរិស័ទ បាត់បង់ ជំនឿ ធ្វើ ឲ្យ អាប់ឱន ដល់ ព្រះ ពុទ្ធសាសនា នៃ យើង សំខាន់ ទប់ស្កាត់ កុំ ឲ្យមាន ជាជម្លោះ អធិករណ៍ កេីត ឡេីង ដេីម្បី ឲ្យ សម ទៅ នឹង ពាក្យ ថា វត្ត អារាម ជា ឃ្លាំង សម្រាប់ ផ្ទុក ក្បួន ច្បាប់ គម្ពីរ ដីកា ទំនៀមទម្លាប់ ប្រពៃណី អក្សរសាស្ត្រ ជាតិ ។ បញ្ចប់ កម្មវិធី គណអធិបតី បាន ចែក ជូន នូវ អំណោយ ដល់ លោក តា លោកយាយ ចូលរួម ព្រមទាំង កាត់ ខ្សែ បូ រ អភិសេក ព្រះ អង្គ ធំ និង រាប់ បាត្រ ដល់ ព្រះ សង្ឃ ផងដែរ ។ដោយ៖ភ្នំប្រាក់