មួយគ្រួសារ ស្លាប់ ៣ នាក់ របួសធ្ងន់ម្នាក់ ដោយករណីគ្រោះថ្នាក់ចរាចរ រវាង ម៉ូតូ និង រថយន្តធន់ធំ នៅស្រុកកងមាស

កំពង់ចាម : មនុស្ស ១គ្រួសារ មាន គ្នា ៤នាក់ បានទទួលរងគ្រោះ ដោយ ជិះ ម៉ូតូ ទៅ បុក ជាមួយ រថយន្ត ធន់ ធំ បញ្ច្រាស ទិស គ្នា បណ្តាល ឲ្យ ស្លាប់ នៅ កន្លែង កេីតហេតុ ៣នាក់ និង រងរបួស ធ្ងន់ ម្នាក់ កាលពីវេលា ម៉ោង ៣ និង ៣០នាទីល្ងាច ថ្ងៃទី់២៦ ខែមិថុនា ឆ្នាំ២០២២ នៅ ចំណុច ផ្លូវកៅស៊ូការ៉ាស់តាកុត ស្ថិតក្នុងភូមិឣូរកណ្តោល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

សមត្ថកិច្ច មូលដ្ឋាន បាន ឲ្យដឹងថា នៅ មុនពេល កេីតហេតុ គេបានឃេីញ ឈ្មោះ ស៊ឹម រិទ្ធី ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិឣូរកណ្តោល ឃុំព្រែកក្របៅ ស្រុកកងមាស (មិនពាក់មួកសុវត្ថិភាព) ឌុបគ្នា៣នាក់ប្រពន្ធ និងកូន ជិះ ម៉ូតូ ១គ្រឿង ម៉ាកហុងដាសេ១០០ សេរីឆ្នាំ២០០២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1D.6579 ក្នុង ទិសដៅ ពីកើតទៅលិច លុះមកដល់ ត្រង់ ចំណុចកើតហេតុ ខាងលេី បានបុកជាមួយរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខកំពង់ឆ្នាំង
3A.1488 បើកបរដោយឈ្មោះ ស៊ន់ សុភី ភេទប្រុស ឣាយុ២៧ឆ្នាំ មាន ទីលំនៅភូមិខ្វិតតូច ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុង ទិសដៅ លិចទៅកេីត បណ្តាល ឲ្យ ស្លាប់ នៅ កន្លែង កេីតហេតុ ភ្លាមៗ ៣នាក់ និង រងរបួស ធ្ងន់ ម្នាក់ ហើយ អ្នក បេីកបរ រថយន្ត បានរត់គេចខ្លួន ភ្លាមៗ ផង ដែរ ។

សមត្ថកិច្ច មូលដ្ឋាន បាន ឲ្យដឹងទៀតថា ជន រងគ្រោះ ដែល ជា ប្រពន្ធ និង កូន អ្នក បេីកបរ ម៉ូតូ រួមមាន ១.ឈ្មោះ ទ្រុយ ណាំគា ភេទស្រី អាយុ១៩ឆ្នាំ (មិនពាក់មួកសុវត្ថិភាព ស្លាប់ នៅ កន្លែង កេីតហេតុ ) ។ ២.ឈ្មោះ ធី ភ័ក្រ្តា ភេទប្រុស អាយុ៤ឆ្នាំ (រងរបួស ធ្ងន់ បញ្ជូនទៅ សង្គ្រោះ នៅមន្ទីរពេទ្យខេត្តកំពង់ចាម ) ។ ៣.ឈ្មោះ ធី តឿ ភេទប្រុស អាយុ១ឆ្នាំ (ស្លាប់ នៅ កន្លែង កេីតហេតុ ) ។

សមត្ថកិច្ច បាន បញ្ជាក់ ថា ចំពោះ ករណី គ្រោះ ថ្នាក់ ចរាចរ ដែល បណ្ដាល ឲ្យ មនុស្ស ស្លាប់ ១ គ្រួសារ ៣នាក់ និង រងរបួស ធ្ងន់ ម្នាក់ នេះ មូលហេតុ* : ឣ្នកបើកម៉ូតូ ខ្វះការប្រុងប្រយ័ត្ន (ជិះមិនប្រកាន់ស្តាំ) ។ ក្រោយពេលកើតហេតុកម្លាំងជំនាញ ចរាចរ បានសហការជាមួយជំនាញផ្នែកបច្ចេកទេស ពិនិត្យទៅលេីសាកសព និងបានប្រគល់ទៅ ឲ្យ ក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី និងបានយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកបណ្ដោះអាសន្ននៅឣធិការដ្ឋាននគរបាលស្រុកកងមាស និងស្រាវជ្រាវរកអ្នកបេីកបររថយន្ត ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី ផងដែរ ៕