ភ្ញៀវទៅទស្សនាឥតដាច់ នៅទឹកធ្លាក់ព្រះនិម្មិតនៅឃុំកំពង់ស្រឡៅ២ស្រុកឆែប

ព្រះវិហារ៖មានភ្ញៀវទៅទស្សនាឥតដាច់ ទឹកធ្លាក់ព្រះនិម្មិតនៅភូមិកំពង់សាមីឃុំកំពង់ស្រឡៅ២ស្រុកឆែប ។ ហើយបើនៅរដូវបុណ្យចូលឆ្នាំសាកល ចូលឆ្នាំចិន ចូលឆ្នាំខ្មែរ និងថ្ងៃឈប់សម្រាកភ្ញៀវមានកាន់ច្រើន ។

លោកសុខសាន្ត ណារ៉ា អភិបាលស្រុកឆែបប្រាប់ថា: សហគមន៍ទេសចរណ៍ទឹកធ្លាក់ព្រះនិម្មិតនៅភូមិកំពង់សាមីឃុំកំពង់ស្រឡៅ២ស្រុកឆែប ជាតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ នារាល់ថ្ងៃមានភ្ញៀវជាតិនិងអន្តរជាតិទៅទស្សនាកំសាន្តឥតដាច់(ពី៣០ទៅ៥០នាក់) .។ ហើយបើជាជាថ្ងៃបុណ្យទានប្រពៃណីនិងថ្ងៃឈប់សម្រាប់រាជការ មានភ្គៀវច្រើនដល់រាប់រយពាន់នាក់ក្នុង១ថ្ងៃៗ ។

នៅទីនោះ ត្រូវបានអភិវឌ្ឍន៍ខ្លះៗដោយសហគមន៍និងវិនិយោគដោយក្រុមហ៊ុនបរទេស១មកពីប្រទេសម៉ាឡេស៊ី ក្នុងនោះគេបានសាង់សង់កាស៊ីណូនិងបន្ទប់សម្រាក៥៨បន្ទប់ផងដែរ ។ ហើយបើភ្ញៀវចង់ទៅសម្រាកនៅមូលដ្ឋានជិតៗនោះ មានសេវាផ្ទះសំណាក់នៅឃុំកំពង់ស្រឡៅ១និងនៅកំពង់ស្រឡៅ២ ថែមទៀត ។

លោកបន្តថា : ទឹកជ្រោះឬទឹកធ្លាក់ព្រះនិម្មិតនៅបណ្តោយមាត់ទន្លេមេគង្គប្រវែង៣០ម៉ែត្រនិងទទឺងពោះទន្លេរាប់រយម៉ែត្រ ។ វាជាទឹកធ្លាក់/ជ្រោះក្នុងពោះទន្លេមេគង្គ-ឡានឆាងធំបង្អស់បន្ទាប់ពីល្បាក់ខោននាស្រុកមឿងខូងខេត្តចំប៉ាសាក់ប្រទេសឡាវ នាខាងលើទឹកធ្លាក់នេះ ។
ភ្ញៀវអាចតែទស្សនានិងថតរូបប៉ុណ្ណោះ មិនអាចចុះលេងឬមុជទឹកឡើយ ។ ត្បិតអីទឹកហូរខ្លាំង ជ្រោះជ្រៅ ចោត ថ្មស្រួចៗ ។

នៅទីនោះ អ្នកស្រុកបានលក់ដូរម្ហូបអាហារឆ្អិន ,វត្ថុអនុស្សាវរីយ៍ដែលភាគច្រើនជាផលិតផលសិប្បកម្មជនជាតិឡាវដូចជាសំពត់ស៊ឹង កាតាប ស្បៃពានា និងលក់ដូរត្រីទន្លេមេគង្គ ផ្សឹត បន្លែ ទំពាំង ។

សម្រាប់ផ្លូវឆ្ពោះទៅកាន់ទឹកធ្លាក់ព្រះនិម្មិត គឺលោកអ្នកអាចធ្វើដំណើរពីខេត្តព្រះវិហារតាមផ្លូវជាតិលេខ៩ ទីកើតដល់ហួសសាលាស្រុកឆែប ក្នុងឃុំឆែប២ រូចបត់ទៅជើងផ្លូវខេត្ត(ក្រាលគ្រួស) ពុះទ្រូងព្រៃព្រះរកាទៅជើងដល់ឃុំកំពង់ស្រឡៅ១ បត់ទៅកើតនិងអគ្នេយ៍វិញចម្ងាយ៨០គម(ពីសាលាស្រុកឆែប)និងពីខេត្តស្ទឹងត្រែងតាមផ្លូវជាតិលេខ៩នេះដែរ ទៅលិច ទៅដល់ភូមិសាស្ត្រស្រុកថាឡាបរិវ៉ាត់រួចបត់ទៅជើងតាមផ្លូវខេត្ត(ក្រាលគ្រួសារ)ចម្ងាយ៣៧គម ៕ដោយ៖ឃិន គន្ធា