ប្រជុំត្រួតពិនិត្យបែងចែកការទទួលខុសត្រូវរវាងខេត្ត សំអាតអនាម័យបរិស្ថានក្នុងបរិវេនទីតាំងជំវិញអាងត្រពាំងថ្មមុនប្រារពពិធីទិវា មច្ឆជាតិ ០១ កក្កដា

បន្ទាយមានជ័យ៖គណះបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បានដឹកនាំប្រជុំត្រួតពិនិត្យបែងចែកការទទួលខុសត្រូវរវាងខេត្តនិងស្រុក ព្រមទាំង សំអាតអនាម័យបរិស្ថាន រៀបចំសន្តិសុខ សណ្ដាប់ក្នុងបរិវេនទីតាំងជំវិញអាងត្រពាំងថ្ម មុនពេលរៀបចំប្ររពពិធី ប្រារពទិវា មច្ឆជាតិ ១ កក្កដា ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រជុំត្រួតពិនិត្យ បែងចែកការទទួលខុសត្រូវរវាងខេត្ត និងស្រុកភ្នំស្រុក ក្នុងពិធីប្រារពទិវា មច្ឆជាតិ ១ កក្កដា ឆ្នាំ២០២២ នៅអាងទឹកត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ដែលមានការចូលរួមពីសំណាកលោក លោកស្រី អភិបាលរងខេត្ត គណៈអភិបាលស្រុក អភិបាលរងស្រុក អាជ្ញាធរមូលដ្ឋានភូមិ និងឃុំ៦ទូទាំងស្រុក ធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍សំណូមពរចំពោះក្រុមការងារនិមួយៗ រួមទាំកងកម្លាំងទាំងបី ត្រូវទទួលខុសត្រូវ រាល់ការបែកចែក ដែលកិច្ចប្រជុំបានដាក់ជូន ដើម្បីទ្រោលសភាពការ មិនអោយមានកើតឡើងនូវភាពអវិជ្ជមានណាមួយ និងដើម្បីការប្រារពពិធី ទិវាមច្ឆាជាតិ ១ កក្ដដា បានទៅដោយរលូន ។
ឯកឧត្តម អ៊ុ រាត្រី និងក្រុមការងារបានអញ្ជើញ ត្រូតពិនិត្យប៉ុស្តិ៍កម្លាំងការពារនីមួយៗតាមខ្នងអាង និងដឹកនាំសំអាតអនាម័យ បរិស្ថាន រៀបចំទូកទេសចរណ័ បិតប៉ាណូ លើស្លាកសញ្ញាផ្សេងៗ ខណះក្នុងបរិវេននេះបានត្រូវ បិតមិនដំណើរការដោយសារការឆ្លងមេរោគកូវីដ១៩ និង មេរោគបំលែង នាពលកន្លងមក៕ដោយ៖ឃិន គន្ធា