ករណីភ្ញាក់ផ្អើលក្មេងបួននាក់ស្លាប់នៅតំបន់បឹងទឹកល្អក់ ខាងត្បូងភូមិជាយសំពៅ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

កំពង់ធំ ស្រុកប្រាសាទសំបូរសូមជូនរបាយការណ៍
– លោក ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ
-លោក ស្នងការរងដឹកនាំការងារនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់និងបច្ចេកទេសវិទ្យាសាស្រ្ត
កម្មវត្ថុ : ករណីក្មេងលង់ទឹកបណ្តាលឲ្យស្លាប់ ចំនួន៤នាក់។
+ដឹងកើតហេតុវេលាម៉ោង ១២:៣០នាទី ថ្ងៃសៅរ៍១១ រោច ខែជេស្ឋ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៥ មិថុនា ឆ្នាំ២០២២ នៅតំបន់បឹងទឹកល្អក់ ខាងត្បូងភូមិជាយសំពៅ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ។
១-សពឈ្មោះ គាន់ សុខជឿន ភេទស្រី អាយុ ១៣ឆ្នាំ នៅភូមិជាយសំពៅ ឃុំសំបូរ ។
២-ឈ្មោះ ចិត រស្មី ភេទស្រី អាយុ ១២ឆ្នាំ នៅភូមិអាត់ស៊ូ ឃុំសំបូរ ។
៣-ឈ្មោះ រុន រដ្ឋា ភេទប្រុស អាយុ១២ ឆ្នាំ នៅភូមិអាត់ស៊ូ ឃុំសំបូរ ។
៤-ឈ្មោះ ភឿន ចាន់ណា ភេទស្រី អាយុ១៣ ឆ្នាំ នៅភូមិអាត់ស៊ូ ឃុំសំបូរ ។
@,អំពីរឿងហេតុ:
– តាមការបំភ្លឺរបស់ឈ្មោះ គាន់ ស្រីខួច ភេទស្រី អាយុ ១៣ឆ្នាំ នៅភូមិជាយសំពៅ ឃុំសំបូរ និងឈ្មោះ គេន ស្រីល័កណ៍ ភេទស្រី អាយុ១៣ឆ្នាំ នៅជាយសំពៅ ឃុំសំបូរ បានឆ្លើយប្រហាក់ប្រហែលគ្នាឲ្យដឹងថា: នៅថ្ងៃទី ២៥ មិថុនា ២០២២ វេលាម៉ោងប្រហែល ១០:៣០នាទី នាងខ្ញុំនិងជាមួយ ១-ឈ្មោះ រា ឌីខេត ភេទប្រុស អាយុ១៣ ឆ្នាំ នៅភូមិជាយសំពៅ ឃុំសំបូរ ២-ឈ្មោះ ភាន់ សុខជឿន (សព)ភេទស្រី អាយុ១៣ឆ្នាំ នៅភូមិជាយសំពៅ ឃុំសំបូរ ៣-ឈ្មោះ ចិត រស្មី(សព) ភេទស្រី អាយុ១៣ឆ្នាំ នៅភូមិអាត់ស៊ូ ឃុំសំបូរ ៤-ឈ្មោះ រុន រដ្ឋា(សព) ភេទស្រី អាយុ ១២ឆ្នាំ នៅភូមិអាត់ស៊ូ ឃុំសំបូរ ៥-ឈ្មោះ ភឿន ចាន់ណា(សព) ភេទស្រី អាយុ១៣ ឆ្នាំ នៅភូមិអាត់ស៊ូ ឃុំសំបូរ បានបបួលគ្នាទៅបេះផ្លែឈូក នៅតំបន់ទឹកល្អក ខាងត្បូងភូមិជាយសំពៅ ឃុំសំបូរ ចំងាយប្រហែល៥០០ ម៉ែត្រ ពេលទៅដល់ពួកខ្លួនទាំងអស់គ្នាបានជិះទូកដោយអ៊ុទៅបេះផ្លែឈូករហូតទៅដល់កណ្តាលបឹងដែលមានជម្រៅទឹកជាង២ម៉ែត្រ ហើយពួកខ្លួនបានចុះងូតទឹក បន្ទាប់មកក៍បានឡើងមកលើទូកវិញ ពេលនោះទូកបានផ្អៀងចូលទឹក ពួកខ្លួននាំគ្នាបាចទឹកតែបាចមិនឈ្នះ បណ្តាលអោយទូកលិចហើយក៏បានប្រឹងហែលរៀងៗខ្លួន ក្នុងពេលនោះខ្លួន៣នាក់បានហែលទៅដល់ទឹករាក់ នឹងបានដើរទៅស្រែកហៅ អ្នកបើករថយន្តតាមផ្លូវចម្ងាយប្រហែលជាង១០០ម៉ែត្រអោយគាត់មកជួយ ភ្លាមនោះម្ចាស់រថយន្តបានមកចុះជួយស្រង់រកមិត្តភក្តិរបស់ខ្លួនចំនួន៤នាក់ បានលិចបាត់ក្នុងទឹក ចំណែកខ្លួនរត់ទៅហៅអ្នកភូមិនិងឪពុកម្តាយអោយមកជួយ។ បន្ទាប់មកបានដឹកជនរងគ្រោះមកមន្ទីរពេទ្យខេត្តប៉ុន្តែបានដាច់ខ្យល់ស្លាប់ទៅហើយ។:
+ទទួលបានព័ត៌មាន : កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបូរ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងលោកគ្រូពេទ្យ មណ្ឌលសុខភាព បានចុះពិនិត្យដល់កន្លែងកើតហេតុ និងសាកសព ។
+ការពិនិត្យ : សពទាំង០៤នាក់ខាងលើមានហូរពពុះទឹកលាយឈាមពណ៌ក្រហមព្រឿងៗ និងមានលាយលំអងភក់ចេញតាមច្រមុះ។
– សពមានសភាពពោះប៉ោង ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។
.+សន្និដ្ឋាន: តាមការស៊ើបអង្កេតពត៌មានជុំវិញកន្លែងកើតហេតុ និងសាកសពយើងសន្និដ្ឋានសពស្លាប់ដោយសារលង់ទឹក។
-ក្រោយពិនិត្យចប់បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណ ។
ដោយគោរពជូនជ្រាប!