រុក្ខជាតិដូចលលាដ៏ក្បាលមនុស្ស តែគុណប្រយោជន៍ដូចថ្នាំទិព្វ

ផ្ការុក្ខជាតិចម្លែកម៉្យាង ដែលមនុស្សផងទាំងឡាយនៅទ្វីបអាសុី មិនដែលបានឃើញ មិនដែលបានស្គាល់ ហើយក៏មិនដែលបានឮផងនោះ ត្រូវបានលាតត្រដាងដោយកាសែតក្នុងប្រទេសថៃ ដោយសារតែផ្ការុក្ខជាតិដ៏ចម្លែកនេះ គឺគួរអោយខ្លាចព្រោះវាមានលក្ខណ:ដូចលលាដ៏ក្បាលមនុស្ស ប៉ុន្តែក្រោយពីបានដឹងអំពីគុណប្រយោជន៍ ទើបម្នាក់ៗគិតស្មានមិនដល់ ព្រោះវាប្រៀបបានទៅនឹងថ្នាំដែលធ្លាក់ពីឋានសួគ៌ាអញ្ចឹងដែរ ។

ផ្កាឈើដ៏ចម្លែក និងគួរអោយខ្លាចនេះមានឈ្មោះ ( ផ្កាលលាដ៏ក្បាលនាគ ) The Snapdragon ឬក៏មនុស្សមួយចំនួនទៀតហៅថា ( ផ្កានាគ ) The Dragon Flower ប៉ុន្តែផ្កាឈើម៉្យាងនេះ ក៏មានលក្ខណ:ស្រដៀងនឹងលលាដ៏ក្បាលមនុស្សដែរ ដែលមើលទៅគួរអោយខ្លាចរអា ថែមទៀតផង ។

ចំពោះផ្ការុក្ខជាតិដែលគួរអោយខ្លាចនេះ ក៏មានពាក្យចាស់បុរាណបានដំណាលថា វាមានគុណប្រយោជន៍ដាំថ្នាំធ្លាក់ពីឋានសួគ៌ ដោយដើមរុក្ខជាតិនេះមានដើមកំណើតនៅក្នុងជ្រលងភ្នំ នៃទ្វីបអុឺរ៉ុប អាមេរិក និងនៅភាគខាងជើង នៃប្រទេសអាហ្វ្រិក ដោយប្រភេទដើមមានលក្ខណ:ឈរត្រង់ៗ ព៌ណខៀវ និងមានចេញផ្កានៅគ្រប់ភ្នែក នៃមែកទាំងអស់ ហើយផ្កាមានព៌ណស្វាយស្រាល មានរោម ព៌ណស ហើយនៅចំកណ្តាលនៃក្លែបផ្កានីមួយៗ មានប្រមោយ ១ សសៃ វែង បើយើងក្រលេកមើលមួយភ្លែត គឺមានទ្រង់ទ្រាយដូចក្បាលនាគរាជ លុះនៅពេលផ្កានេះចាប់ផ្តើមរោយ គឺបានបន្សល់នូវស្រទាប់រឹងខាងក្រុង ដូចលលាដ៏ក្បាលមនុស្ស គួអោយខ្លាចបំផុត។

បុរាណបានចែងថា បើទោះបីជាផ្កានេះមានរូបរាងអាក្រក់បែបនេះក៏ដោយ ក៏គុណប្រយោជន៍វាមិនធម្មតានោះទេ គឺវាហាក់បីដូចជាឱសថទិព្វធ្លាក់ពីសួគ៌ា យ៉ាងដូច្នេះដែរ គឺបើយើងយកមកដាំនៅក្នុងគេហដ្ឋាន នោះវាអាចជួយដេញនូវឧបទ្រពចង្រៃចេញអោយអស់ តែបើយើងយកទៅអោយមនុស្ស្រីសបរិភោគវិញ គឺធ្វើអោយស្ត្រីនោះមានសាច់ ស្បែក ស្អាត ដូចមនុស្សស្រីក្រមុំ រហូត ដោយមិនមានភាពជ្រីវជ្រួញឡើយ ៕ អត្ថបទ : ព្រាប.ស