ជនសង្ស័យចំនួន១២នាក់ពាក់ព័ន្ធជួញដូរគ្រឿងញៀនត្រូវបានកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ចូនខ្លូនទៅសាលាដំបូងខេត្តព្រះសីហនុផ្តន្ទាទោស

0

ខេត្តព្រះសីហនុ៖ជនសង្ស័យចំនួន១២នាក់នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២២ ត្រូវបានកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តព្រះសីហនុកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុផ្តន្ទាទោស តាម និតី វិធី ពាក់ព័ន្ធបទល្មើសជួញដូរនិងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់។

លោកវរសេនីយ៍ត្រី ឡុងគឹមហួរ នាយការិយាលយ័ប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្ត ព្រះសី ហនុ បានបញ្ជាក់ប្រាប់ឱ្យដឹងថាជនសង្ស័យទី១ មានឈ្មោះ​ ចាន់ ណាំ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនប្រាកដ រស់នៅភូមិ៣ សង្កាត់៣ ក្រុងខេត្តព្រៈសីហនុ។២-ឈ្មោៈ ភាព ផាន់នី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិត ប្រាកដ រស់នៅភូមិ៣សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រៈសីហនុ។៣- ឈ្មោៈ ហុកថាឈី ប្រុសអាយុ២៦ឆ្នាំ មុខរបរជាងម៉ូតូ នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រៈសីហនុ។៤-ឈ្មោៈ ជឹមប៊ុនថនប្រុសអាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ១  សង្កាត់១ក្រុងព្រះសីហនុ ខេត្តព្រៈសីហនុ។៥- ឈ្មោៈមិន ឃ្លីនភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ៣  សង្កាត់៣ ក្រុងព្រះសីហនុ  ខេត្តព្រៈសីហនុ។៦-ឈ្មោៈផុន សុខខេងប្រុសអាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រៈសីហនុ។

៧-ឈ្មោៈ ហុង ស៊ីយានប្រុសអាយុ២៤ឆ្នាំមុខរបរ ចុងភៅ រស់នៅ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ត ព្រៈសីហនុ។៨-ឈ្មោៈសៀង ចិត្រា(ប្រុស)អាយុ១៧ឆ្នាំមុខរបរ មិនពិតប្រាកដ រស់នៅភូមិ៣សង្កាត់៣ ក្រុង ព្រះសីហនុ ខេត្តព្រៈសីហនុ។៩-ឈ្មោៈ សាង ដារ៉ា(ប្រុស)អាយុ២៩ឆ្នាំ មុខរបរ ជាងសំណង់ រស់នៅភូមិ៣ សង្កាត់៣ក្រុងព្រះសីហនុ ខេត្តព្រៈសីហនុ។

ជនសង្ស័យទាំង០៩នាក់ខាងលើ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ ២០២២ វេលាម៉ោង ១៤: ០០នាទី ដោយកម្លាំងកងរាជអាវុធហត្ថ ក្រុងដឹកនាំដោយ លោក អនុសេនីយ៏ឯក អ៊ុក ពិសិដ្ឋ មេបញ្ជាការ កងរាជ អាវុធហត្ថ ក្រុង សហការជាមួយ ការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថ ខេត្ត  ដឹកនាំដោយ លោក វិរៈសេនីយ៍ត្រី ឡុងគឹមហួរ នាយការិយាលយ័ប្រឆាំងគ្រឿងញៀន។គឺចាប់ខ្លួននៅត្រង់ចំណុច  ក្បែស្ថានី រថភ្លើង  ស្ថិតនៅ ក្រុម ១៣ ភូមិ ០៣ សង្កាត់ ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ដក់ហូតវត្ថុតាងរួមមាន៖ម្សៅ សថ្លា ចំនួន១១ទម្ងន់១,៣៦ក្រាម . ទូរសព្ទដៃចំនួន០៥ គ្រឿង.ដែកកេះចំនួន៣.ចំពាមកៅស៊ូចំនួន១.ខ្សៀចំនួន៣ .ប្រាក់ ១០មឺនរៀល.ដបជក់ចំនួន០១។

ជនសង្ស័យទី១០ ឈ្មោះ សៀក ស៊ី  ភេទប្រុស អាយ៤១ ឆ្នាំ ទីកន្លែងកំណើត ភូមិព្រែកសាហាយ ឃុំពូលធិបាន ស្រុកកោះធំ ខេត្តកណ្ដាល  ទីលំនៅបច្ចុប្បន្នស្នាក់នៅ ក្រុម១៩ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្ត ព្រះសីហនុ។១១ឈ្មោះអាង សេងហួរ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើត ភូមិចំការលើ ឃុំអណ្ដូង ស្រុកតារាសាគរ ខេត្តកោះកុងស្នាក់នៅភូមិ ភូមិឫទ្ធី២ ឃុំកែវផុសស្រុកស្ទឹងហាវ ខេត្ត ព្រះសីហនុ។១២ឈ្មោះវ៉ាន់ ពិសិដ្ឋ ភេទ ប្រុស២៧ឆ្នាំទីកន្លែងកំណើត ភូមិ ឫស្សី  ឃុំត្រពាំងបី ស្រុកឈូក ខេត្ត កំពត ស្នាក់នៅមិនពិតប្រាកដ។ ជនសង្ស័យទាំង០៣នាលខាងលើ ត្រូវបានចាប់ខ្លួន នៅវេលាម៉ោង ១០និង៣០ នាទីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ត្រង់ចំណុចក្រុម១៩ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវដឹកនាំដោយលោកវិរៈសេនីយ៏ត្រី ម៉ិញ វុទ្ទី មេបញ្ជាការរង។ដក់ហូតវត្ថុតាង រួមមាន៖ម្សៅសថ្លាចំនួន២កញ្ចប់(០,៥១គ្រាមថ្លឹងទាំងសំបក).ខ្សៀចំនួន៥.ដបជក់ចំនួន១.ជញ្ជីងថ្លឹងចំនួន០១.កន្ទ្រៃចំនួន២.កាំភ្លើងកែឆ្នៃចំនួន៤ដើម.ដាវចំនួន១.ទូរសព្ទដៃចំនួន០៥គ្រឿង.លុយរៀល ចំនួន១០ម៉ឺនរៀល.ដែកកេះចំនួន០៦និងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួនផងដែរ៕(ដោយនាគសមុទ្រ)