ខេត្តប៉ៃលិន ប្រារព្ធពិធីអបអរសាទរ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ខួបលើកទី៧១

(ប៉ៃលិន)៖ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានរៀបចំពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៧១ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៩៥១-២៨ មិថុនា ២០២២) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អុី ឈាន សមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ។
ឯកឧត្តម អុី ឈាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជា ប្រប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តប៉ៃលិន បានថ្លែងថា ចាប់តាំង ពី ថ្ងៃ បដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និង ឧត្តមគតិ របស់ ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើ ពលិកម្មឥតរួញរា ដើម្បីកម្ពុជាមានឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ កម្ពុជាបានប្រែក្លាយ ពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិ នៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងគំនរផះផង់ ទៅជាទឹកដីសន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិឌ្ឍន៍លើគ្រប់វិស័យ ។
គណបក្សប្រជាជនកម្ពុជា បានអនុវត្ត ដោយជោគជ័យ នូវ ដំណើរ ការ សន្ដិភាវូបនីយកម្ម ប្រទេសជាតិ តាមរយៈគោលនយោបាយ ឈ្នះ ឈ្នះ ដែល បាន បញ្ចប់ ទាំងស្រុង នូវ សង្គ្រាម ដ៏រ៉ាំរ៉ៃ បង្កើត បាន សន្ដិភាពពេញលេញ នៅទូទាំងប្រទេសជាលើកដំបូងចាប់ពីចុងឆ្នាំ១៩៩៨ មក។ គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ខិតខំជំរុញការ អភិវឌ្ឍ សេដ្ឋកិច្ច ឲ្យមា ន កំណើនខ្ពស់ប្រកបដោយចីរភាព ផ្សាភ្ជាប់នឹងការបែងចែកធនធានប្រកបដោយសមធម៌ និងការគ្រប់ គ្រង បរិស្ថាន និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕អត្ថបទ ភ្នំខៀវ ប៉ៃលិន