បញ្ចុះបឋមសិលាជួសជុលនិងពង្រីកអគារសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ក្រោមជំនួយTICA ថៃ

បន្ទាយមានជ័យ៖ពិធីបញ្ចុះបឋមសិលាជួសជុលនិងពង្រីកអគារសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ក្រោយមជំនួយTICA ថៃ(The foundation Stone Laying Ceremony for the Renovation of Emergency Services for PoiPet Referral Hospital )ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២២ ។ មានការអញ្ជើញជាអធិបតីភាព :ឯកឧត្ដម អ៊ុ. រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកស្រី អ៊ូរារ៉ាត់ ចារ៉ើនតូ( Ureerat Chareontoh )អគ្គនាយិកាទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិថៃ(TICA:Thailand International Cooperation Agency )នៃក្រសួងការបរទេសថៃ លោកបរិនបញ្ញា ពោធិសាត់អភិបាលខេត្តស្រះកែវ លោកខនគ្រីត លីសុមុត( Kornkkrit Limsommut )ប្រធាននាយកដ្ឋានរដ្ឋបាលនៃក្រសួងសុខាភិបាល សាធារណ:ថៃ លោកប្រាប៉ាត ភូកឌួង( Prapart Phookduang ) នាយកមន្ទីរសុខាភិបាលសាធារណ:ខេត្តស្រះកែវ (ថៃ) ។
លោក ហុក គឹមចេង អគ្គនាយកបច្ចេកទេសក្រសួងសុខាភិបាល លោកនេត្រ សេរី អគ្គកុងស៊ុលកម្ពុជាជាប្រចាំខេត្តស្រះកែវ ,លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត ទីប្រឹក្សាក្រសួងនិងជាប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ។
ហេដ្ឋារចនាសម្ព័ន្ធនេះ ជាជំនួយឥតសំណងដ៏ថ្លៃថ្លារបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិថៃ(TICA:Thailand International Cooperation Agency ) និងសម្របសម្រួលដោយអាជ្ញាធរដែនដី ក្រសួងការបរទេស ក្រសួង /មន្ទីរសុខាភិបាល ។

គណៈ:ប្រតិភូកម្ពុជានិងថៃបានទទួលបដិសណ្ឋារកិច្ចគ្នាដ៏រស្និតស្នាល កក់ក្តៅ ក្នុងនាមជាបងប្អូនជិតខាងល្អ ហើយបានអញ្ជើញធ្វើកិច្ចផ្សេងខាងជំនឿពុទ្ធសាសនា កិច្ចខាងបច្ចេកទេសនិងបញ្ចុះបឋមសិលាជានិមិត្តរូបនៃការចាប់ផ្តើមសាងសង់ ។

លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ,លោកស្រីអ៊ូរារ៉ាត់ ចារ៉ើនតូ( Ureerat Chareontoh ) អគ្គនាយិកាទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិថៃ(TICA:) និងលោកប្រាប៉ាត ភូកឌួង( Prapart Phookduang ) នាយកមន្ទីរសុខាភិបាលសាធារណ:ខេត្តស្រះកែវ បានថ្លែងថា: កន្លងមកចុងក្រោយនេះ កិច្ចសហប្រតិបត្តិការរវាងមន្ទីរសុខាភិបាលខេត្តស្រះកែវនិងខេត្តបន្ទាយមានជ័យមានលើ:ការប្រយុទ្ធបង្ការជម្ងឺឆ្លងតាមបណ្តោយព្រំដែន,ការជួយបណ្តុះបណ្តាលជំនាញបុគ្គលិកសុខាភិបាល,ការធ្វើទស្សនកិច្ច ប្រជុំផ្សេងៗដើម្បីផ្លាស់ប្តូរបទពិសោធន៍,ការសម្របសម្រួលប្រព័ន្ធបញ្ជូនជម្ងឺឆ្លងកាត់ព្រំដែន,ការជួយផ្តល់នូវសម្ភារ:បរិធានរួមមាន ឧបករណ៍ជំនួយផ្លូវដង្ហើម ឧបករណ៍តាមដានសញ្ញាជីវិត ម៉ាស៊ីនវាស់ចង្វាក់បេះដូង ECG. ការផ្តល់នូវម៉ាស៊ីនPCR. សម្រាប់វិភាគរកវីរុសកូវីដ១៩ និងប្រតិករ ការផ្តល់រថយន្តគិលានសង្គ្រោះ១គ្រឿង (ដល់មន្ទីរពេទ្យបង្អែកប៉ោយប៉ែតនិងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី )។

លោកបន្តថា: ដោយឡែកការជួសជុលនិងពង្រីកអគារសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ជាផ្នែកមួយនៃគម្រោងរបស់TICA នេះទៀត ។

ឯកឧត្ដម អ៊ុ. រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកបរិនបញ្ញា ពោធិសាត់ អភិបាលខេត្តស្រះកែវ បានថ្លែងថា: TICA និងដោយឡែកខេត្តស្រះកែវនិងខេត្តបន្ទាយមានជ័យ មិនត្រឹមតែសហប្រតិបត្តិការលើវិស័យសុខាភិបាលប៉ុណ្នោះទេ តែខេត្តសម្ព័ន្ធមេត្រីភាពទាំង២ តែធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីផលប្រយោជន៍ប្រទេស ខេត្តនិងប្រជាជនទាំង២ ។ ក្នុងនោះ ក័បាពិភាក្សាគ្នាពីគម្រោងបើកដំណើរការច្រកសេដ្ឋកិច្ចថ្មី(ស្ទឹងបត់-បានណងអៀន ) ផងដែរ ។

ភាគីទាំងពីរបានជូនពរនិងថ្លែងអំណរគុណគ្នា ហើយសង្ឃឹមថាផ្លែផ្កានៃកិច្ចសហាប្រតិបត្តិការនេះនឹងបន្តរក្សាបានគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ថៃដែលពង្រីកពង្រឹងតំបន់ព្រំដែនជាព្រំដែនមិត្តភាព សន្តិភាព ការអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការល្អ៕ដោយ៖ភ្នំប្រាក់