អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រីឲ្យសាងសង់បង្គន់អនាម័យ២បន្ថែមទៀតខណៈនៅតំបន់កម្សាន្តមាត់ ទន្លេក្នុងក្រុងកំពង់ចាមមានបន្ទប់ទឹក៤ហើយ

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានណែនាំដល់មន្ត្រីពាក់ព័ន្ធ ឲ្យ សាងសង់ បង្គន់ អនាម័យ សាធារណៈចំនួន២បន្ថែមទៀតជៀសវាងការ បន្ទោរបង់ មិនត្រឹមត្រូវ ខណៈ នៅ តំបន់ កម្សាន្ត តាម បណ្ដោយ មាត់ ទន្លេ ក្នុង ក្រុងកំពង់ចាមមានបន្ទប់ទឹក ចំនួន៤រួចមកហើយ ការស្នើឡើងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំជាមួយដៃគូរៀបចំគម្រោង អភិវឌ្ឍន៍ឆ្នេរទន្លេមេគង្គក្នុងក្រុងកំពង់ចាមនាព្រឹកថ្ងៃទី២៨ខែមិថុនា ឆ្នាំ ២០២២ ។

បេីតាមប្លង់ទិដ្ឋភាពរបស់ដៃគូអភិវឌ្ឍន៍បានបង្ហាញឲ្យដឹងថាការរៀបចំគម្រោងអភិវឌ្ឍន៍ឆ្នេរទន្លេក្នុងក្រុងកំពង់ចាម នេះ គឺ មាន ទីតាំង ចាប់ពី ចំណុច កំពង់ សាឡាង ចាស់ រហូត ដល់ ចំណុច ជិត វត្ត ដីដុះ ដែលមាន ដូចជាការកសាងផែទេសចរណ៍អាហារដ្ឋានលេីទឹកកន្លែងហាត់ប្រាណស្ទីមសូណាបឹងហ្គាឡូអាហារដ្ឋានផាបក្លឹបសួនផ្កា សួរកុមារកន្លែងថតរូបអនុស្សាវរីយកន្លែងពិចនិចទីតាំងកញ្ចុះអង្គុយលេងកម្សាន្តនិងផ្សារលក់អាហារផងដែរ ។

ក្នុងកិច្ចប្រជុំ នេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំគោលការណ៍សំខាន់ៗមួយ ចំនួនដល់ដៃគូអភិវឌ្ឍន៍ដើម្បីធ្វើការកែសម្រួលឡើងវិញឬបំពេញនូវចំណុចខ្វះខាតមួយចំនួនជាមុន សិន មុន នឹង ឈាន ទៅ ដល់ ការ ចាប់ផ្ដើម ចុះ កិច្ចព្រមព្រៀង សហការ ក្នុងការអភិវឌ្ឍន៍ ឆ្នេរ ទន្លេ ក្នុង ក្រុងកំពង់ចាមសំដៅធ្វើយ៉ាងណាឲ្យមានទាំងគុណភាពសោភ័ណភាព ស្រស់បំព្រង និង អនាម័យ ល្អ ឲ្យ សាកសម ជាទីក្រុងទទួលជយលាភីរំដួល ៣ទង នាពេល កន្លង មកនិងរក្សាខ្សែក្រវ៉ាត់នេះបន្តទៅមុខ ផងដែរ ៕