ឆេះផ្ទះលក់ចាប់ហ៊ួយដ៏ធំមួយកន្លែង អស់ទ្រព្យសម្បត្តិរាប់មុឺនដុល្លារ

ខេត្តបាត់ដំបង ÷ ផ្ទះលក់ចាប់ហ៊ួយមួយកន្លែង ត្រូវបានអគ្គីភ័យឆាបឆេះគ្មានសល់ ដែលក្នុងនោះបើគិតជាទឹកប្រាក់ គឺស្ថិតក្នុងទំហំខ្ទង់លានដុល្លារ ដោយសារតែឆ្លងចរន្តអគ្គិសនី ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២២ នៅវេលាម៉ោង ១១ និង ១០នាទីយប់ ស្ថិតនៅចំណុចក្រុមទី១៤ ភូមិច្រាំងបាក់ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។

ករណីអគ្គីភ័យ ដែលបានកើតឡើងចំនួន ០១លើកនេះគឺ បណ្តាលឲ្យឆេះផ្ទះលក់អីវ៉ាន់ចាប់ហួ៊យ១ខ្នង ទំហំ ២០មx៣០ម ធ្វើអំពីឈើ ប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ សំ ហុង ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។

យោងតាមការបញ្ជាក់ពីម្ចាស់ផ្ទះ គឺសម្ភារ:ដែលបាន ខូចខាតរួមមាន៖ ឆេះផ្ទះលក់ចាប់ហួយ ១ខ្នង ទាំងស្រុង

រងរបួសមនុស្ស ១នាក់ (ម្ចាស់ផ្ទះ) ឆេះប្រាក់ខ្មែរអស់ ៣០.០០០ ០០០ រៀល(សាមសិបលានរៀល) និង ខូចខាតសម្ភារ:ក្នុងផ្ទះទាំងស្រុងសរុបប្រហែល ៥០.០០០ ដុល្លា(ប្រាំម៉ឺនដុល្លា) ដោយមូលហេតុ គឺដោយសារឆ្លងចរន្តអគ្គិសនី។

ភ្លាមៗនោះដែរ រថយន្តរបស់សមត្ថកិច្ចចំនួន ៣ គ្រឿង និង រថយន្តក្រុមហ៊ុនឯកជន ចំនួន ១ គ្រឿង បានចេញអន្តរាគមន៍ ដើម្បីទប់ស្កាត់មិនអោយរាលដាលទៅផ្ទះពលរដ្ឋដទៃ ៕ អត្ថបទ : ព្រាប.ស