ដំណើរទស្សនកិច្ចសិក្សាដើម្បីរឹតចំណងសម្ព័ន្ធមេត្រីភាព និង បំពេញការងារ របស់កងកម្លាំង ការពារព្រំដែន ចន្ទបុរី-ត្រាត នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ប៉ៃលិន

ប៉ៃលិន ៖ រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សាដើម្បីរឹតចំណងសម្ព័ន្ធមេត្រីភាព និងបំពេញការងាររបស់ប្រតិភូកងកម្លាំងការពារព្រំដែនចន្ទបូរី-ត្រាត ដឹកនាំដោយ ឧត្តមនាវីត្រី ជីរ៉ូត ស៊ុកអារាម នាយសេនាធិការ កងកម្លាំងការពារព្រំដែនចន្ទបូរី-ត្រាត អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន៖ លោកមេបញ្ជាការរង លោកនាយសេនាធិការរង នាយការិយាល័យ-ផ្នែក ។
ឧត្តមសេនីយ៍ត្រី មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានមានប្រសាសន៍ថាកងកម្លាំងការពារព្រំដែនចន្ទបូរី-ត្រាត ដែលបានអញ្ជើញមកកាន់ទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន នាពេលនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការ ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ព និង កងទ័ព នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ ថែមទៀត ។
ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានជូនពរដំណើរបំពេញទស្សនកិច្ចរបស់កងកម្លាំងការពារព្រំដែនចន្ទបុរី-ត្រាត សូមទទួលបានជោគជ័យ និង ប្រកបដោយសុវត្ថិភាព។
ឧត្តមនាវីត្រី ជីរ៉ូត ស៊ុកអារាម បានមានប្រសាសន៍ថាដំណើទស្សនកិច្ចសិក្សា នេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើស់ឆ្លងដែន ការជួញដូរទំនិញខុសច្បាប់ ការឆ្លងដែនកាប់បំផ្លាញព្រៃឈើខុសច្បាប់ និង ការពារសន្តិសុខព្រំដែន ឲ្យបានល្អប្រសើរ ។
ឯកឧត្តម ឧត្តមនាវីត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងថ្នាក់ដឹកនាំ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន ដែលបានទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាល ចំពោះឯកឧត្តម ឧត្តមនាវីត្រី និង គណ:ប្រតិភូ ក្នុងដំណើរទស្សនកិច្ចសិក្សាដើម្បីរឹតចំណងសម្ព័ន្ធមេត្រីភាព នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិន នាពេលនេះ ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន