អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ បានទទួលមរណភាពហើយនៅថ្ងៃសុក្រនេះ ក្រោយរងការបាញ់ប្រហារ នៅទីក្រុងណារ៉ា ភាគខាងលិចប្រទេសជប៉ុន!

តូក្យូ : មរណភាពរបស់លោកអាបេ បន្ទាប់ពីរងការបាញ់ប្រហារកំឡុងពេលថ្លែងសុរន្ទកថាមួយ ក្នុងទីក្រុង Nara នៅភាគខាងលិចប្រទេសជប៉ុន។
នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២នេះ។
សារព័ត៌មាន NHK បានបន្តថាមានស្នូរគ្រាប់កាំភ្លើងត្រូវបានគេឮ នៅពេលលោក អាបេ កំពុងថ្លែងសុន្ទរកថា សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតមួយ នៃបេក្ខជន មកពីគណបក្សសេរីប្រជាធិបតេយ្យ ខណៈការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុន នឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ ចំណែកឯ បុរសម្នាក់ជាជនសង្ស័យម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន។
លោក អាបេ មានអាយុ៦៧ឆ្នាំ បានកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ និងពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០ កន្លងទៅនេះ៕