កូរ៉េខាងជើង មាន​ប្រព័ន្ធ កាំជ្រួច​មី​ស៊ី​ល បំពាក់​លើ​នាវា​មុជ ទឹក​នោះទេ

0

​បណ្តាញសារព័ត៌មាន​ជប៉ុន ក្យូ​ដូ បានចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៤ នេះ​ដោយ​ដកស្រង់​សម្តី រដ្ឋមន្ត្រីក្រសួង ការពារជាតិ កូរ៉េខាងត្បូង​លោក គីម មីន​សឿ​ក បាន​និយាយថា ខ្លួន​មិនអាច​បញ្ជាក់​បានទេ​ចំពោះ ដំណើរការ​បំពាក់ កាំជ្រួច​មី​ស៊ី​ល ក្នុង​នាវាមុជទឹក​របស់​កូរ៉េខាងជើង​នោះទេ​។ «​នៅក្នុង​ពេលនេះ យើង​មិនអាច​បង្ហាញ​ពី​ដំណើរ ប្រតិបត្តិ ដាក់​គ្រាប់​កាំជ្រួច​មី​ស៊ី​ល​នៅក្នុង​នាវាមុជទឹក​បានឡើយ​។​» ​នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ទីភ្នាក់ងារសារព័ត៌មាន យុន​ហាប់ របស់​កូរ៉េខាងត្បូង បាន​រាយការណ៍​ថា យោធា​កូរ៉េខាងត្បូង​បាន​រកឃើញ​សញ្ញា​នៃ ប្រតិ​ប​ត្ត​ការ បំពាក់​គ្រាប់​មី​ស៊ី​ល​ក្នុង​នាវាមុជទឹក របស់​ប្រទេស​កូរ៉េខាងជើង​។

នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ តំណាងរាស្ត្រ​គណបក្សប្រឆាំង ដែលជា​មន្ត្រី​នៃ​អគ្គសេនាធិការ​ចំរុះ បាន​និយាយថា វា​ជាស​ញ្ញា​ដែល​ចង្អុល​បង្ហាញថា កូរ៉េខាងជើង​គឺ​កំពុងតែ​ខិតខំ​យ៉ាង​ស្វា​ត់​ស្វែង​ប្រតិបត្តិ នៃ​ដំណើរ​ការបង្កើត​កាំជ្រួច​មី​ស៊ី​ល​ក្នុង នាវាមុជទឹក​របស់ខ្លួន​។​ ​គួរ​បញ្ជាក់ថា កាលពី​ប៉ុន្មាន​ខែ​មុននេះ រូបភាព​របស់​នាវាមុជទឹក​កូរ៉េខាងជើង ដែល​បញ្ជា​ផ្ទាល់ ដោយ​មេដឹកនាំ គីម ចុង​អ៊ុន ត្រូវបាន​សារព័ត៌មាន រដ្ឋ​ប្រទេស​នេះ​ចេញផ្សាយ​ជា​សាធារណៈ ដែល​នាំ​ឲ្យ​កូរ៉េខាងត្បូង ប្រកាស​ប្រុង​ជើងការ ព្រោះ​ខ្លាច​កូរ៉េខាងជើង មាន​ចេតនា វាយ ប្រហារ​មកលើ​ប្រទេស​នេះ ជាការ​ឆ្លើយតប​នឹង​សមយុទ្ធ​ជាមួយ​អាម៉េរិក​នោះ​៕