ពិតជាថ្លើមធំមែនហ៊ានបើកបនល្បែងទីតាំងជល់មាន់តាមអនឡាញនិងអាបោ៉ងខាងក្រោយកន្លែងអធិការស្រុកស្វាយលើ ប្រហែល500ម៉ែត្រ

0

សៀមរាប នៅថ្ងៃទី 14ខែសីហាឆ្នាំ 2022
នៅភូមិថ្មីនិងឃុំស្វាយលើស្រុកស្វាយលើខេត្តសៀមរាបប្រជាពលរដ្ឋមានការសង្ស័យថាហេតុអ្វីលោកអធិការស្រុកស្វាយលើមិនហ៑ានបង្ក្រាបអ្នកជល់មាន់តាមអនឡាញនិងអាប៉ោង នៅតែបន្តលេងបានយ៉ាងយ៉ាងគគ្រឹកគគ្រេង
អ្នកយកព័ត៌មានយើងបាន ទៅដល់ទីតាំងហាងកាហ្វេពីរកន្លែងសិ្ថតនៅក្នុងភូមិថ្មីឃុំស្វាយលើនិងលេងជាប់ផ្លូវជាតិក្បែផ្ទះសំណាក់ស្រុកស្វាយលើ
ម្ចាស់ទីតាំងឈ្មោះវង់ចាន់ថានិងម្នាក់ទៀតមិនស្គាល់ឈ្មោះបានបើកល្បែងសុីសងយ៉ាងរុំភើយដូចមិនខ្លាចច្បាប់អីបន្តិចសោះអ្នកសារព័ត៌មានយើងខលតាមទូរសព្ទទៅលោកអធិការស្រុកស្វាយលើដើម្បីឲ្យលោកជ្រាបជាព័ត៌មាន
លោកអធិការស្រុកលោកបានឆ្លើយថាលោកនឹងចាត់កម្លាំង ឲ្យទៅ
ប្រជាពលរដ្ឋសំណូមពរលោកអធិការស្រុកស្វាយលើមេត្តា ត្រួតពិនិត្យសារឡើងវិញផងទាន បើម្ចាស់អនឡាញ និងដាក់ល្បែងជល់មាន់និងអាប៉ោងនៅក្នុងភូមិថ្មីនេះនិងស្រុក ស្វាយលើមានមាន់មាន់តាមអនឡាញ
នៅក្នុងបច្ចុប្បន្ននេះ តើឯកឧត្តមឧត្តមសេនីយ៍ត្រីលោកតេងច័ន្ទណាតលោកបានដឹងទេ
បើលេងល្បែងសុីសងជល់មាន និងអាប៉ោងរីកដូចផ្សឹត យ៉ាងនះ
អ្នកសារព័ត៌មានបានសួរប្រជាពលរដ្ឋគាត់ឆ្លើយប្រាប់ថា
បានគេបើកឡាននិងម៉ូតូមកលេងថ្ងៃសៅរ៍ថ្ងៃអាទិត្យក្រោយថ្ងៃសៅរ៍អាទិត្យគាត់មិនបានចាប់អារម្មណ៍ទេបើអ្នកខ្លះមកលេងភ្នាល់កីឡាវៃបុកអ្នកខ្លះលេងជល់មាន់តាមអនឡាញនិងអ្នកខ្លះលេងអាប៉ោងអ្នកខ្លះចាញ់អស់ពីខ្លួនអ្នកខ្លះក៏ឈ្នះបានលុយមកវិញបងប្អូនខ្លះមិនបានលេងទេគ្រាន់តែអង្គុយមើលគេ
ប្រជាពលរដ្ឋបានបន្តទៀតថាក្រុមញៀនល្បែងប្រហែលចេះមន្តអាគមន៍ហើយបានតែលេងជិតកន្លែងអធិការស្រុកស្វាយលើប្រហែល 500មែ៉ត្រដោយបិទបាំងភ្នែកជិតឈឹងមើលមិនឃើញហើយមិនរំខានអ្នកញៀនល្បែង
តើភូមិឃុំសុវត្ថិភាព7ចំណុចនៅត្រង់ណា
ដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យក្រសួងមហាផ្ទៃដាក់មកអោយថ្នាក់ក្រោមអនុវត្តន៍
តើកំហុសនៅលើអ្នកណា?
ដោយសែមឡុំ