ភ្លៀងធ្លាក់មួយមេធំរលំដើមគ្រាប់បែកសង្កត់ខ្ចេចរថយន្តពីរគ្រឿង

ហេតុការណ៍បានបង្ករឲ្យមានការភ្ញាក់ផ្អើលមួយកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅក្នុងបរិវេណដីនៃមន្ទីរកសិកម្មខេត្តកំពង់ធំ ក្នុងភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន!
ពាក់ព័ន្ធនិងឧប្បទវហេតុគ្រោះធម្មជាតិខាងលើនេះ លោករសេនីយ៍ត្រី សោម វាសនាឧត្តម នាយប៉ុស្តិនគរបាលរដ្ឋបាលកំពង់ធំ ប្រាប់ថា! បានបង្ករឲ្យរថយន្តចំនួន២គ្រឿងរងកាខូចខាត÷
ទី១ .រថយន្តម៉ាកលុចស៊ីស ព៌ណស Rx 300 ១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2I-6781 ត្រូវរងនូវការខូចខាតយ៉ាងដំណំដោយត្រូវបានដើមគ្រាប់បែករលំសង្កត់ចំពីលើក្បាលរថយន្តស្របតាមបណ្តោយរថយន្ត ដែលជាកម្មសិទ្ធរបស់ម្ចាស់ឈ្មោះ អូយ មេងស្រៀង ភេទប្រុសអាយុ ៣២ ឆ្នាំ មុខរបរជាងមាស ស្នាក់នៅភូមិទី៦ សង្កាត់កំពង់ធំ ដែលបានយករថយន្តរបស់គាត់ទៅទុកនៅទីនោះ ដោយមិនមានការទទួលខុសត្រូវពីខាងមន្ទីរកសិកម្មនោះឡើយ ហើយការយករថយន្តទៅទុកចោលនៅទីនោះ ខាងមន្ទីរក៏មិនបានអនុញ្ញាតិឲ្យដាក់ដែរ ដោយសារតែពលរដ្ឋដែលរស់នៅផ្ទះថ្មខ្លះគ្មានកន្លែងទុកដាក់រថយន្តរបស់ខ្លួន ហេតុដូច្នេះហើយក៏ចេះតែនាំគ្នាយករថយន្តមកទុកចោលនៅក្រោមដើមគ្រាប់បែកក្នុងមន្ទីរកសិកម្មទៅ!
និងរថយន្តទី ២.ម៉ាក TAcoma ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2A-7214 សមត្ថកិច្ចប្រាប់ថា!នៅមិនទាន់ស្គាល់ម្ចាស់រថយន្តនៅឡើងនោះទេ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញានេះ កំពុងរកម្ចាស់មិនទាន់ឃើញ តែក៏សំណាងល្អផងដែរ ដោយសារតែរថយន្តតាកូម៉ានេះត្រូវរងផងប៉ះបាល់តិចតួចប៉ុណ្ណោះ ដោយគ្រាន់តែប៉ះពាល់ត្រូវចំចុងឈើតែប៉ុណ្ណោះ
ចំណែកខាងមន្ទីរកសិកម្មខេត្តកំពង់ធំ ប្រាប់ថា!រថយន្តទាំងពីរគ្រឿងខាងលើនេះ មិនមែនជារបស់មន្ត្រីនៃមន្ទីរកសិកម្មនោះទេ គឺជារបស់ពលរដ្ឋឃើញកន្លែងស្រឡះពួកគាត់ចេះតែនាំគ្នាយកមកទុកនៅទីនេះទៅ៕
ដោយ ប៊ុន រដ្ឋា