គ្រួសារអតីតយុទ្ធជនពិការ ដែលមានជម្ងឺមានជីវភាពលំបាកខ្វះខាតទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យនិងទទួលអំណោយស្បៀងអាហារថវិកាពីឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត

0

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយស្បៀងអាហារនិងថវិការបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅឧបត្ថម្ភជូន គ្រួសារអតីតយុទ្ធជនពិការ ដែលមានជម្ងឺមានជីវភាពលំបាកខ្វះខាត រួមទាំងបាននាំក្រុមគ្រូពេទ្យទៅព្យាបាលជំងឺដល់ផ្ទះដើម្បីសម្រួលការលំបាល រស់នៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។
លោក ចាន់ រ៉ាវី ជាអតីតយុទ្ធជនពិការបានរៀបរាប់ថា មានសមាជិកគ្រួសារ៥នាក់ កន្លងមកគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សាងសង់ផ្ទះថ្មីមួយខ្នង ជាអំណោយសម្ដេចតេជោ ហ៊ុន សែន នៅក្នុងឆ្នាំ២០១៩ ដោយសារមានជំងឺប្រចាំកាយ ក្រុមគ្រួសារមានជំងឺ ប្រកបមុខរបរចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃដោយការចិញ្ចឹមមាន់ ទា បន្តិចបន្តួច និងដាំបន្លែបង្កានៅជុំវិញផ្ទះ ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ។
និងបានបញ្ជាក់ថា ក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំនេះ មិនមានលទ្ធភាពធ្វើបុណ្យទាន ឧទ្ទិសកុសលផលបុណ្យ ដល់ញាតិការទាំងប្រាំពីរសណ្តាន ដែលបានចែកឋានទៅនោះទេ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស្បៀងអាហារ ថវិកា ឧបត្ថម្ភជូនមានអង្ករ៥០គីឡូក្រាម មីជាតិ២កេស ទឹកត្រីទឹកស៊ីអ៊ីវ២យួរ ត្រីខកំប៉ុង១យួរ និងថវិកាមួយចំនួន ក្រុមគ្រូពេទ្យក៏បានពិគ្រោះនិងផ្តល់ថ្នាំសង្កូវ សម្រាប់ព្យាបាលជំងឺ ជូនក្រុមគ្រួសារ ។
លោក ចាន់ រ៉ាវី និងក្រុមគ្រួសារ បានអំណរគុណ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលតែងតែផ្សារភ្ជាប់យកចិត្តទុកដាក់ ជួយដោះស្រាយនូវរាល់ទុក្ខលំបាកខ្វះខាតរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ទីកន្លែងក្នុងខេត្តកំពង់ធំ។ ដោយ ប៊ុន រដ្ឋា