កងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជួនជនសង្ស័យចំនួន១៤នាក់ពាក់ព័ន្ធជួញដូរគ្រឿងញៀន ទៅសាលាដំបូងខេត្តព្រះសីហនុផ្តន្ទាទោស

0

ខេត្តព្រះសីហនុ៖ជនសង្ស័យចំនួន១៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមនិតី វិធីនៃច្បាប់ ក្រោយបញ្ចប់ការសាកសួរ ពាក់ព័ន្ធបទល្មើស ជួញដូរ និងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់។

លោកវរសេនីយ៍ត្រី ឡុងគឹមហួរ នាយការិយាលយ័ប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្ត ព្រះសី ហនុបានបញ្ជាក់ប្រាប់ឱ្យដឹងថានៅរសៀល ថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ ២០២២នេះកងរាជាអាវុធហត្ថ ខេត្តព្រះសីហនុ បានបញ្ជូន ជនសង្ស័យចំនួន ១៤នាក់ ដែលបានចាប់ខ្លួនជាបន្តបន្ទាប់ចំនួន០៥ករណី  នៅតំបន់ផ្សេងៗ ពីគ្នា ពាក់ព័ន្ធ ជួញដូរ គ្រឿងញៀន ទៅសាលាដំបូងខេត្តដើម្បីចាត់ការតាម ផ្លូវច្បាប់។

ករណីទី០១  ឈ្មោះលឹម ច្រុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ស្នាក់នៅ បន្ទប់ជួល សេតេ ភូមិ០៣សង្កាត់០២ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ទី២.ឈ្មោះ ង្វៀង ធីង៉ុក ភេទស្រី អាយុ3៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដស្នាក់នៅបន្ទប់ជួល សេតេ ភូមិ០៣សង្ការត់០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ទី០៣ឈ្មោះគង់ នេត ភេទប្រុស អាយុ២៥ឆ្នាំ  ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិ០១សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ទី០៤ឈ្មោះ ម៉ៅ បញ្ញាពេជ្រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិ០១សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ជនសង្ស័យទាំង៤នាក់ត្រូវបានចាប់ខ្លួន នៅរសៀលថ្ងៃទី១០ខែ កញ្ញា ឆ្នាំ ២០២២ នៅត្រង់ចំណុចជិតវត្តលើ ស្ថិតនៅក្នុងភូមិ ០៣សង្កាត់ ០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ដកហួតវត្ថុតាង រួមមាន៖ម្សៅសថ្លា ចំនួន០២កញ្ចប់ទម្ងន់ ៨. ១០ក្រាមថ្លឹងទាំងសំបក. ម៉ូតូចំនួន០១គ្រឿង. ប្រាក់ដុល្លារ១០០ដុល្លា.ទូរស័ព្ទ ដៃ ចំនួន ០៤ គ្រឿង. ក្បាលបាញ់ហ្គាស០១.លុយខ្មែរ២៤ម៉ឺននិងថង់ច្រកថ្នាំញៀនមួយចំនួន ។

ករណីទី០២មានទី០១ ឈ្មោះស៊ុយ រឿយ ហៅតឿ ភេទប្រុស អាយុ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុបស្នាក់នៅបន្ទប់ ជួល ភូមិ០៣ សង្កាត់លេខ ០១  ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ទី០២ ឈ្មោះសាន់ វិន ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្ដិសុខ ស្នាក់នៅគុជអាស៊ីក្រុមហ៊ុនថៃប៊ុនរ៉ុង ភូមិ០១ សង្កាត់០៣ ក្រុងព្រះសីហនុ  ខេត្តព្រះសីហនុ។ទី០៣ ឈ្មោះងិន សែ ភេទប្រុស អាយុ២៧ឆ្នាំ  ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ទី០៤ឈ្មោះ រិន សារ៉ន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកូនកាំបិតចុងភៅ ស្នាក់នៅភូមិ០១ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ទី០៥ឈ្មោះញៀន ភារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកូនកាំបិតចុងភៅ ស្នាក់នៅភូមិ០១សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជនសង្ស័យទាំង ០៥នាក់ ត្រូវបានចាប់ខ្លួន នារសៀលថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២២នៅត្រង់ចំណុចកន្ទុយនាគស្ថិតនៅក្នុងភូមិ០៤សង្កាត់០៤ក្រុងព្រះសីហនុខេត្តព្រះសីហនុ។ដកហូតវត្ថុតាងរួមមាន៖ម្សៅសថ្លាចំនួន០១កញ្ចប់ទម្ងន់១.៦៧ក្រាមថ្លឹងទាំងសំបក.ម៉ូតូចំនួន០១ គ្រឿង.ទូរស័ព្ទដៃចំនួន ០៣ គ្រឿងនិងលុយខ្មែរ១៥ម៉ឺន។

ករណីទី ០៣ .មានឈ្មោះទី០១មានឈ្មោះណាង វាសនាភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរ ចុងភៅ ស្នាក់នៅអាគាបុគ្គលិកជិត ប៉ឡាយ ភូមិ ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ទី០២ឈ្មោះ រី ឆៃ ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅភូមិ០៥ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ នាក់ទាំង ០២ ត្រូវបានចាប់ខ្លួន នៅរសៀល ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២២ ត្រង់ចំណុចចំណុចរង្វង់មូលតោពី ស្ថិតនៅភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ដកហូត  វត្ថុតាងរួមមាន ៖ ទូរស័ព្ទ ចំនួន ២គ្រឿងនិងថ្នាំញៀន មួយចំនួន។

ករណីទី០៤មានឈ្មោះទី០១ ព្រំ រតនា ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិព្រៃនប់៣ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ទី០២ ឈ្មោះ ពេជ្រ វាសនា ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិព្រៃនប់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។អ្នកទាំង ០២ ត្រូងបានចាប់ខ្លួន នៅព្រឹក ថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ ២០២២នៅ ចំណុច ភូមិព្រៃនប់៣ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ដកហូតវត្ថុតាងរួមមាន.ម្សៅសថ្លា ចំនួន០៧ កញ្ចប់ទម្ងន១,១២ក្រាម .ដែកកេះ ចំនួន០១និង ទូរស័ព្ទ ចំនួន០២គ្រឿង។

ករណីទី០៥ មានឈ្មោះទី០១  ស៊ឹម ភក្តី ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិអូរចំណារ ឃុំអូរឧកញ៉ា ហេង ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ។ទី០២ ឈ្មោះ ពេជ្រ សោភ័ណ ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិអូរតា សេក ឃុំអូរ ឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ជនសង្ស័យទាំង ០២ ត្រូងបាន ចាប់ខ្លួននៅរសៀល ថ្ងៃទី១១  ខែកញ្ញា ឆ្នាំ ២០២២ នៅត្រង់ចំណុចភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ដកហូតវត្ថុតាងរួមមាន៖ម្សៅសថ្លា ចំនួន០២កញ្ចប់ទម្ងន់១,០៤ក្រាម.ប្រាក់ចំនួន ៥៧,០០០ រៀល.ទូរស័ព្ទ ចំនួន០៣គ្រឿងនិង ម៉ូតូ ០១គ្រឿង (គ្មានស្លាកលេខ គ្មានអាវ)៕

 

(ដោយ នាគសមុទ្រ)