កិច្ចប្រជុំប្រកាសសមាសភាពអនុ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងប្រធានកិត្តិយស បណ្ដាក្រុង-ស្រុក

0

កំពង់ធំ៖ កិច្ចប្រជុំមួយត្រូវបានធ្វើឡើង នៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងគោលបំណងប្រកាសសមាសភាព អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងប្រធានកិត្តិយសសមាគមអតីតយុទ្ធជនក្រុង-ស្រុក ដែលបានកែសម្រួលថ្មី  រួមទាំងបូក សរុបលទ្ធផលការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ  ដែលសម្រេចបានក្នុងរយៈពេល៩ខែ ដាក់ចេញនូវទិស ដៅអនុវត្តបន្តនៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២កិច្ចប្រជុំនេះ អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានបង្ហាញពីលទ្ធផលការងារសំខាន់ៗ ដែលសមាគម សម្រេចបានក្នុងរយៈពេល៩ខែ ឆ្នាំ ២០២២ ដូចជាការងារសាងសង់ផ្ទះថ្មីជូនអតីតយុទ្ធជន ការដោះស្រាយជីវភាពលំបាកខ្វះខាត ការបើកប្រាក់បេឡាមរណសង្គ្រោះ និងប្រាក់ធានារ៉ាប់រងសង្គម ជូនដល់បងប្អូនអតីតយុទ្ធជន  នៅក្នុងខេត្តកំពង់ធំ បានដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២២ ខាងមុខនេះ ។

 

ឯកឧត្តមទេសរដ្ឋមន្ត្រី  គន់ គីម បានកោតសរសើរដល់ឧត្តមសេនីយ៍ទោ សោម ស៊ុនប្រធាន គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជននៅគ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្តកំពង់ធំ ដែលបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការបម្រើជូនបងប្អូនអតីតយុទ្ធជន និងបានប្រគល់សេចក្តីសម្រេចតែងតាំងអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន ខេត្ត១រូប និងប្រធានកិត្តិយសសមាគមអតីតយុទ្ធជននៅតាមបណ្ដាក្រុង-ស្រុក ៤រូប ដែលត្រូវបានតែងតាំងភារកិច្ចថ្មី ។

 

ឯកឧត្តមទេសរដ្ឋមន្ត្រី បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជន គ្រប់លំដាប់ថ្នាក់ រួមជាមួយបណ្ដាមន្ទីរ.ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចំណែក ក្នុងការមើលថែទាំពីសុខទុក្ខនិងជួយដោះស្រាយជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជនយើង ព្រោះបងប្អូនអតីតយុទ្ធ ជនគឺជាអ្នករួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីក ចម្រើនដូចសព្វថ្ងៃនេះ ។ដោយ ប៊ុន រដ្ឋា