ផឹកស្រវឹងមិនចាយលុយអោយម្ចាស់ហាងហើយ បើកឡានបំបុកម៉ូតូខ្ទេច៥គ្រឿងទៀត ហើយបើករត់បាត់

0

ខេត្តបាត់ដំបង ÷ យ៉ាងហោចណាស់ក៏មានម៉ូតូចំនួន៥គ្រឿង ដែលរងការខូចខាត និងមនុស្សម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណ:ដែលមានរថយន្តមួយគ្រឿង ដែលម្ចាស់វាចេញពីកន្លែងផឹកសុីមានទំនាស់គ្នាផង និងមិនបានចាយលុយក្នុងការផឹកសុីផង បានបើករថយន្ តបំបុកម៉ូតូទាំងអស់នោះហើយបើករត់គេចតែម្តង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ដោយចេតនានេះ បានកើតឡើង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ វាលាម៉ោង ២ រំលងអាធ្រាត្រ ដែលបង្កឡេីងដោយរថយន្តម៉ាកTundra មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AK-4260 បាន បុករះម៉ូតូជាច្រើនគ្រឿងនៅផ្លូវមាត់ស្ទឹងសង្កែ ចុងស្ពានថ្មថ្មីត្រើយខាងកើត ខាងមុខហាងលក់ស្រាក្រឡុក ក្នុងភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
បើតាមការអះអាងពីម្ចាស់ហាងនោះបានបញ្ជាក់ថា ម្ចាស់រថយន្តខាងលើ បានចូលទៅញុាំនៅកន្លែងគាត់ហើយមិនបានអោយលុយ មុនចាកចេញគាត់ក៏បានទាលុយ តែ ម្ចាស់ឡានក៏បេីកឡានបំបុកម៉ូតូដែលចតនៅមុខគាត់ រួចបេីករត់គេចភ្លាមៗតែម្តង បណ្តាលអោយខូចខាតម៉ូតូជា ច្រេីនគ្រឿង និងមនុស្សម្នាក់ទៀតរងរបួសធ្ងន់ផងដែរ ។
ក្រោយពេលកើតហេតុ មន្ត្រីជំនាញបានចុះមកវាស់វែងរួចក៏យកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រីឯជនរងគ្រោះម្នាក់ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។
លោក ចាន់ សុធី នាយការិយាល័យចរាចរផ្លូវគោក បានបញ្ជាក់ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៩ កញ្ញា នេះថា លោកកំពុងដាក់កម្លាំងស្រាវជ្រាវទៅតាមស្លាកលេខរថយន្តនោះហើយ ដើម្បីកោះហៅអ្នកបើកបរអោយចូលខ្លួនមកសាកសួរ ដោយឡែកសម្រាប់ម៉ូតូសរុបចំនួន៥គ្រឿង ដែលរងការខូចខាត គឺកម្លាំងរបស់លោកនាំយកមកកាន់ការិយាល័យតែ២គ្រឿងប៉ុណ្ណោះដែលខូចខាតធ្ងន់ធ្ងរ ចំណែកជនរងគ្រោះកំពុងព្យាបាយនៅមន្ទីរពេទ្យ ៕ អត្ថបទ : ព្រាប.ស