លោកសាយ គឹមឡម បានថ្លែងអំណរគុណដល់ ឧកញ៉ា ឃុនថាវង្សផងផាន់ និងលោកជំទាវម៉ន ដានី ដែលបានឧបត្ថម្ភដល់រដ្ឋបាលស្រុកស្ទោង ដើម្បីកិច្ចការមនុស្សធម៌

0

ខេត្ត​កំពង់ធំ.នៅរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោកសាយ គឹមឡម អភិបាលនៃគណៈអភិបាលស្រុកស្ទោង បានទទួលអំណោយសប្បុរសធម៌ ពីលោកឧកញ៉ា ឃុនថាវង្ស ផងផាន់ និងលោកជំទាវម៉ន ដានី នូវអង្ករចំនួន១០តោន និងទឹកសុទ្ធចំនួន១០០កេះ ដល់រដ្ឋបាលស្រុកស្ទោង សម្រាប់ បម្រើកិច្ចការមនុស្សធម៌ជាមួយ ប្រជាជនក្នុងមូលដ្ឋាន ដែលមានជីវភាពទីទ័លក្រ ។
ថ្លែងនៅក្នុងឱកាស ដ៏វិសេសវិសាលនេះលោកបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ដល់ លោកឧកញ៉ា ឃុនថាវង្សផងផាន់ និង លោកជំទាវ ម៉ន ដានី (ក្រុមហ៊ុន ម៉ន ដានី រៀលអ៊ីស្តេត ឯ.ក ) ដែលបានជួយឧបត្ថម្ភគាំទ្រ ទាំងអង្ករ និងទឹកសុទ្ធនៅពេលនេះដល់រដ្ឋបាលស្រុកស្ទោងដើម្បី រដ្ឋបាលស្រុកស្ទោង មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការជួយសង្គ្រោះឬជួយសម្រាលជីវភាព ជីវភាពក្រីក្រ ឬជួយដល់ ប្រជាពលរដ្ឋដែលបានរងគ្រោះនូវឧបទ្ទវហេតុផ្សេងៗជាដើម ។
ជាមួយគ្នានេះលោកសាយ គឹមឡម បានបន្ថែមថា សប្បុរស និង វិស័យឯកជន មិនត្រឹមតែជួយចូលរួមជាមួយកិច្ចការមនុស្សធម៌របស់រដ្ឋបាលស្រុកប៉ុណ្ណោះទេ គឺ បានជួយបន្ថែមទៀតនូវការជួយ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្សេងផ្សេងដូចជាផ្លូវ សាលារៀនជាដើមនៅតាមមូលដ្ឋានផងដែរ។ល។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ម៉ន ដានី រៀលអ៊ីស្តេត ឯ.ក កំពុងតែអភិវឌ្ឍគម្រោងដីឡូតិ៍ខ្នាតយក្សដែលមានផ្ទៃដីជាង៣០០ហិចតា នៅភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកពង់ធំ។