អាជ្ញាធម៏រៀបចំទីកន្លែងស្នាក់នៅខណះស្ថានភាពប្រជាពលរដ្ឋរងគ្រោះដោយសាជំនន់ទឹកភ្លៀងកើនឡើង

0

បន្ទាយមានជ័យ៖អាជ្ញាធម៏រៀបចំទីកន្លែងស្នាក់នៅខណះស្ថានភាពប្រជាពលរដ្ឋរងគ្រោះដោយសាជំនន់ទឹកភ្លៀងកើនឡើង ដោយសារទឹកបង្អុសបន្តបន្ទាប់។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញចុះពិនិត្យមើលទីតាំង និងរៀបចំទីកន្លែងស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសាជំនន់ទឹកភ្លៀងព្នារឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ។
បញ្ជាក់ផងដែរថា៖ ចំនួនរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសាជំនន់ទឹកភ្លៀងកើនឡើង ៣៥គ្រួសារដែលរស់នៅតាមមាត់ស្ទឹងមង្គលបូរី ក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ។ខណៈ:ស្ថានភាពទឹកស្ទឹងកើនឡើងលិចផ្លូវលំចូលទៅផ្ទះ គាត់សម្រេចចិត្តឡើងមកទីទួលសុវត្ថិភាពនៅផ្លូវវាងក្រុងសិរីសោភ័ណ ដែលក្រុមការងារបានរៀបចំជូន ។
ដោយឡែកនៅសង្កាត់ព្រះពន្លាចំនួន៥ គ្រួសារ នៅបេនឡានក្រុងសិរីសោភ័ណ៕ដោយ៖ឃិន គន្ធា