រដ្ឋាបាលស្រុកស្ទោងបានចូលរួមកាន់បិណ្ឌវេនទី11នៅវត្ត ទួលព្រះធាតុ ឃុំទ្រា

0

ខេត្តកំពង់ធំ នៅព្រឹក ថ្ងៃទី21 ខែកញ្ញា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃ11រោច ខែភទ្របទ ចត្វាស័ក ពុទ្ធសករាជ 2566 រដ្ឋបាលស្រុកស្ទោង បានអញ្ជើញចូលរួមពិធី កាន់បិណ្ឌរាប់បាត្របិណ្ឌទី11នៅវត្តទទួលព្រះធាតុ ស្ថិតនៅក្នុងភូមិសាមក្អោក ឃុំទ្រាស្រុកស្ទោង ខេត្តកពង់ធំ ដឹកនាំដោយលោក សាយ គឹមឡម អភិបាលស្រុក និងលោក ពត ប៉េង តំណាងលោក សោម វណ្ណថន ប្រធានក្រុមប្រឹក្សាស្រុកស្ទោង និងមានការអញ្ជើញចូលរួម របស់ លោក លោកស្រី អភិបាលរង មន្ត្រីរាជការគ្រប់ការិយាល័យជុំវិញស្រុកនិងអង្គភាពចំណុះសាលាស្រុក លោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាទាំងអស់ ព្រមទាំងរដ្ឋបាលឃុំទ្រាផងដែរ។
ក្នុងឱកាសនេះដែរ លោក សាយ គឹមឡមអភិបាលស្រុកស្ទោង បានឲ្យដឹងថាពិធីកាន់បិណ្ឌរាប់បាត្រវេនទីប្រាំបួននៅពេលនេះគឺជាការផ្សារភ្ជាប់រវាងពុទ្ធចក្រនិងអាណាចក្រ ក៏ដូចជាការធ្វើបុណ្យសន្សំកុសលជូនដល់បុព្វការីជន និងញាតការទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅ និងជូនដល់បុព្វបុរសដែលបានពលី សាច់ស្រស់ ឈាមស្រស់ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។
លើសពីនេះលោកសាយ លោកសាយគឹមឡម បានឧ្យអាជ្ញាធររដ្ឋបាលឃុំគ្រប់ឃុំ និងកងកម្លាំងទាំងបី ត្រូវបង្កើនការយកចិត្តទុកដាក់រក្សាសន្តិសុខសុវត្ថិភាព តាមវត្តអារាមជូនញោមញាតិពុទ្ធបរិស័ទ្ទក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំនេះឲ្យមានប្រសិទ្ធភាពខ្ពស់។
ជាមួយនេះផងដែរលោកអភិបាលស្រុក បានណែនាំដល់បង ប្អូនពុទ្ធបរិស័ទ្ទ ចំណុះជើងវត្តដែលបានមកគេងចាំដាក់បិណ្ឌតាំងពីយប់សូមជួយពន្លត់ភ្លើងធូបទៀនអោយបានល្អនឹងចូលនិទ្រា គួរបញ្ជាក់ផងដែរថា សម្ភារនិងទេយ្យទានដែលប្រគេនព្រះសង្ឃនៅពិធីកាន់បិណ្ឌនេះមានមួយចំនួនដូចជាអង្ករ1០០គក មី4កេះ ទឹកសុទ្ធ 4កេះ ទឹកក្រូច៥កេះទឹកត្រី2 យួរ ទឹកស៊ីអ៊ីវ 3យូរ និងបច្ច័យមួយចំនួន។