លោកអភិបាលស្រុក បានអំពាវនាវដល់អាជ្ញាធរភូមិ ឃុំ ឲ្យយកចិត្តទុកដាក់ដល់ស្ថានភាពជីវភាពប្រជាពលរដ្ឋក្នុង

0

ខេត្ត​កំពង់ធំ.នៅរសៀលថ្ងៃទី21 ខែកញ្ញា ឆ្នាំ2022 លោកសាយ គឹមឡម អភិបាលស្រុកស្ទោងនិងសហការីព្រមទាំងកងកម្លាំងទាំងបីនិង អាជ្ញាធរឃុំបានអញ្ជើញចែកអំណោយដល់ប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រនិងមានជំងឺប្រចាំកាយចំនួន3គ្រួសារ នៅភូមិ ស្វាយ ស ឃុំកំពង់ចិនត្បូង និងចូលរួមបុណ្យសព ប្រជាការពារនៅភូមិ ប្រដិត ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងនៅក្នុងឱកាសនេះ លោកអភិបាលស្រុក បានអំពាវនាវដល់អាជ្ញាធរភូមិឃុំ ឲ្យយកចិត្តទុកដាក់ដល់ស្ថានភាពជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រ ស្ត្រីមេម៉ាយនិងគ្រួសារដែលមានជនពិការជាដើម លោកក៏បានបន្ថែមដែរថា សូមអាជ្ញាធរភូមិឃុំក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច ត្រូវបង្កើនការយកចិត្តទុកដាក់និងសហការជាមួយរដ្ឋបាលឃុំ រក្សាសន្ដិសុខសុវត្ថិភាពនៅតាមវត្តអារាមនានាតាមមូលដ្ឋានក្នុងអំឡុងពេលដែលបងប្អូនប្រជាពលរដ្ឋពុទ្ធសាសនិកកំពុងប្រារព្ធពិធី បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ រហូតដល់បុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយនេះចប់សព្វគ្រប់។
លើសពីនេះ លោកអភិបាលស្រុកក៏បានអញ្ជើញទៅចូលរួមបុណ្យសពប្រជាការពារនៅភូមិ ប្រដិត ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ឈ្មោះ ឡាយ លីម ដែលបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី 20 ខែកញ្ញា ឆ្នាំ2022 ។
គួរបញ្ជាក់ផងដែរថា គ្រួសារទីទ័លក្រទាំងបីគ្រួសារ ទទួលបាននូវអង្ករ 25គីឡូក្រាម មី1កេស ទឹកត្រី1យួរ ទឹកស៊ីអ៊ីវ1យួរ ត្រីខ1យូរ ហើយ បុណ្យសពប្រជាការពារទទួលបាននូវ អង្ករម្ភៃ50ឡូក្រាម មី1កេះទឹកស៊ីអ៊ីវម1យួរ ទឹកត្រី1យួរនិងថវិកាចំនួន500,000៛,00ផងដែរ។