អភិបាលខេត្តកំពង់ចាម ប្រាប់មន្ត្រី ត្រូវអនុវត្តបទបញ្ជាប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឲ្យអស់ពីមូលដ្ឋាន

0

កំពង់ចាមៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំ ដល់ សមត្ថកិច្ច ពាក់ព័ន្ធ ត្រូវ អនុវត្ត ឲ្យ បាន ម៉ឺងម៉ាត់ នូវ បទបញ្ជា របស់ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ក្នុង ការ បង្ក្រាប ល្បែង ស៊ីសង ខុសច្បាប់ គ្រប់ ប្រភេទ ឲ្យ អស់ ពី មូលដ្ឋាន របស់ ខ្លួន ការ ថ្លែង បែប នេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីណែនាំអំពីវិធានការបង្រ្កាបការលេងល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងមូលដ្ឋានខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ ។

ក្នុង កិច្ច ប្រជុំ នេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ណែនាំ ដល់ គណៈអភិបាលក្រុង-ស្រុក ទាំង ១០ ត្រូវ បេីក កិច្ចប្រជុំ ឲ្យ បាន ឆាប់ រហ័ស ដេីម្បី ជម្រុញ ដល់ មេឃុំ ចៅសង្កាត់ និង មេភូមិ ទាំងអស់ ឲ្យ ចូលរួម អនុវត្ត ការ បង្ក្រាប ល្បែង ស៊ីសង ខុសច្បាប់ គ្រប់ ប្រភេទ ឲ្យ មាន ប្រសិទ្ធភាព ខ្ពស់ ហេីយត្រូវអនុវត្តឲ្យដូចភ្លៀងរលឹម ចំពោះ ម្ចាស់ ទីតាំង បេីកអាជីវកម្ម ល្បែង ស៊ីសង តាម អនឡាញ ទាំង ៣៩០កន្លែង ក៏ដូចជា អ្នក ប្រកប របរ ល្បែង ស៊ីសង ខុសច្បាប់ ផ្សេងៗ ទៀត ត្រូវ ធ្វេី កិច្ច សន្យា បញ្ឈប់ ជា ស្ថាពរ បេី ពុំ ដូច្នោះ ទេ នឹង ត្រូវ ប្រឈម ចំពោះ មុខ ច្បាប់ ជាធរមាន ។

ឯកឧត្តមអភិបាលខេត្ត បាន ជម្រុញ ដល់ ថ្នាក់ដឹកនាំ ប្រធាន អង្គភាព ត្រូវ ណែនាំមន្រ្តី ឬសមត្ថកិច្ចក្រោមឱវាទ ព្រមទាំងក្រុមគ្រួសារ ឲ្យដកខ្លួនចេញពីបទល្មើស(ប្រសិន បើមានការពាក់ព័ន្ធ) និងហាមដាច់ខាតមិនឲ្យមានការពាក់ព័ន្ធ កុំអន្តរាគមន៍ កុំនៅពីក្រោយ និង កុំ លាក់បាំង អប់រំណែនាំ ពោលគឺ ត្រូវ កែប្រែ ចិត្ត គំនិត ចាប់ ពី ពេលនេះ តទៅ ដោយឡែក រឿងរ៉ាវ ពីមុន គឺ មិន ចាប់ ទោស អូសដំណេីរ អ្វីឡេីយ ។

ឯកឧត្តម វង្ស ប៊ុន វិសុទ្ធ ជា ព្រះរាជអាជ្ញា នៃ អយ្យការ អម សាលាដំបូង ខេត្តកំពង់ចាម បាន លេីកឡេីងថា ការ បង្ក្រាប ល្បែង ស៊ីសង ខុសច្បាប់ គឺជា ការ ជួយ សង្គ្រោះ ដល់ប្រជាពលរដ្ឋ ឲ្យ រួចផុត ពី ភាព ក្រីក្រ ក៏ដូចជា ការ លេីក ស្ទួយ ដល់ជីវភាព គ្រួសារ ព្រមទាំង ធ្វើ ឲ្យ ភូមិ -ឃុំ មាន សុវត្ថិភាព ទៀតផង ដូច្នេះ អាជ្ញាធរ មាន សមត្ថកិច្ច ត្រូវ ធ្វើការ ដោយ មាន ការ យកចិត្តទុកដាក់ ដើម្បីចាត់វិធានការបង្ក្រាបបទល្មើសទាំងនោះ ចំពោះ ទីតាំង លេងល្បែង ស៊ីសង តាម អនឡាញ ត្រូវ ធ្វើការ ពិនិត្យ ឲ្យ បាន ច្បាស់លាស់ បេី មិន មាន ការ លេងល្បែង ភ្នាល់ ដាក់ ប្រាក់ ទេ គឺ យើង ត្រូវ អនុញ្ញាត ឲ្យ គាត់ បេីក លក់ដូរ ឬលក់ កាហ្វេ ដោយមេីល ព័ត៌មាន ឬ មេីល រឿង ផ្សេង ៗ តាម ទូរទស្សន៍ បាន ដោយ ពុំ មាន ការ ហាមឃាត់ទេ ៕