សាច់របាំងរត់ជាង១ពាន់ម៉ែត្រកំពុងរត់ពេញមាត់បឹងកក់ភូមិស្លែងពុំមានមន្ត្រីជំនាញបង្ក្រាប

0

កំពង់ធំ: បទល្មើសនេសាទដែលមានសាច់របាំងរត់ជាង ១,៥០០ម៉ែត្រ កំពុងរត់ពេញមាត់បឹងកក់ ក្នុងមូលដ្ឋានភូមិស្លែង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលធ្វើឲ្យជិវិតមច្ឆាជាតិជាច្រើនប្រឈមនឹងបាត់បង់ ខណៈដែលមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានបង្ក្រាបទាល់តែសោះ។

ប្រជាពលរដ្ឋខាងលើបានដាក់ការសង្ស័យថា បទល្មើសខាងលើអាចមន្ត្រីជំនាញ់ជល់ផលខេត្តកំពង់ធំ រួមនឹងមន្ត្រីពាក់ព័ន្ធបានលុយកាក់ពីអ្នកប្រព្រឹត្តិបទល្មើសទាំងនេះហើយ
ទើបពុំមានសកម្មភាពបង្ក្រាបទាល់តែសោះ។ ពលរដ្ឋចោតជាសំណួរថា តើទីតាំងខាងលើនេះមានច្បាប់ ឬមានលុយទើបអាចរត់ពេញមាត់បឹងកក់បែបនេះ។

ពលរដ្ឋសំណូមពរឲ្យអាជ្ញាធរ មន្ត្រីជំនាញ់ពាក់ព័ន្ធជួយពិនិត្យចំពោះទីតាំង និងបទល្មើសទាំងអស់នេះ ព្រោះមិនដូច្នោះទេ ទៅអនាគតវត្តមានមច្ឆាជាតិនៅស្រុកខ្មែរកាន់តែបាត់បង់ហើយ អាចទៅមុខប្រភេទត្រីខ្លះ ក្មេងៗជំនាន់ក្រោយក៏លែងមានអ្នកស្គាល់ដែរ៕