ជំនន់​ទឹកភ្លៀង​ កំពុង​យាយីប្រជាពលរដ្ឋនៅក្នុងស្រុក អភិបាល​ខេត្ត​អំពាវនាវ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន

0

ខេត្ត​កំពង់ធំ អភិបាលខេត្តកំពង់ធំ អំពាវនាវឲ្យអាជ្ញាធរមូលដ្ឋាន បង្កើនការការយកចិត្តទុក្ខដាក់ដល់ពលរដ្ឋកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងនៅល្ងាចថ្ងៃទី 22 ខែកញ្ញា ឆ្នាំ2022 ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំង់ធំ និង ប្រធានមន្ទីរពាក់ព័ន្ធព្រមទាំងអភិបាលស្រុកស្ទោងនិសហការី បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងលិចលង់យ៉ាងគំហុកនៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងឱកាសនេះលោកបាន”អំពាវនាវដល់អាជ្ញាធរមូលដ្ឋានត្រូវ បង្កើនការការយកចិត្តទុក្ខដាក់ដល់ពលរដ្ឋកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងយ៉ាងគំហុក ” ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះនៅក្នុងស្រុកស្ទោង ពិសេសនៅភូមិសាស្ត្រឃុំប្រឡាយ បានរងនូវឥទ្ធិពលទឹកភ្លៀងជាប់ៗគ្នាខ្លាំងជាងគេដែលបណ្ដាលឲ្យមានទឹកជំនន់កំពុងជន់លិចភូមិឋាននិងផ្លូវលំមួយចំនួន និងហូរកាត់ផ្លូវជាតិលេខ N6 នៅចន្លោះគីឡូម៉ែត្រលេខ234និង235 ត្រង់ចំណុចភូមិព្រៃខ្លា ឃុំ ប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។
លោកបានបន្ថែមថា ដោយសារស្ថានភាព អាកាសធាតុនៅក្នុងតំបន់ ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងតែរងនូវឥទ្ធិពលទឹកភ្លៀងជាបន្តបន្ទាប់ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខ ហេតុនេះហើយ សូមបងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការប្រយ័ត្នខ្ពស់ ពិសេសសូមប្រុងប្រយ័ត្នចំពោះកូនចៅក្មេងៗតូចៗកុំបណ្ដោយឲ្យលេងទឹក ប្រយ័ត្នសត្វអសិរពិសផ្សេង និងបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើផ្នែកសុខភាពនិងសុវត្ថិភាពចំណីអាហារ ត្រូវពិសារទឹកឆ្អិនគ្រប់ៗគ្នា ហើយរដ្ឋបាលស្ទោង ត្រូវសហការជាមួយមន្ទីរសាធរណការនិងដឹកជញ្ជូន និងមន្ទីរធនធានទឹកខេត្តកំពង់ធំ ត្រូវតាមដាននិងធ្វើរបាយការណ៍ស្ថានភាពទឹនជំនន់នេះឲ្យបានជាប្រចាំរាល់ថ្ងៃដល់រដ្ឋបាលខេត្ត ដើម្បីបានជាមូលដ្ឋានក្នុងការជួយសង្គ្រោះឲ្យបានទាន់ពេលវេលាបើមានស្ថានភាពធ្ងន់ធ្ងរជាងនេះ និងធ្វើសេចក្តីជូនដំណឹងដល់សាធរណជនជាពិសេសរថយន្តដឹកទំន់ធុនធ្ងន់ត្រូវផ្អាកកាធ្វើដំណើរជាបណ្តោះអាសន្នបើស្ថានភាពទឹកនៅតែបន្តកើនជនខ្លាំង។
លើសពីនេះលោកបានកោតសរសើខ្ពស់ដល់ រដ្ឋបាលស្រុកស្ទោងនិងមន្ទីរសាធារណការនិងដឹកជញ្ជូន និងមន្ទីរធនធានទឹកខេត្តកំពង់ធំដែលបានសហការគ្នាក្នុងការកាយរំដោះទឹកយ៉ាងទាន់ពេលវេលានៅថ្ងៃនេះ។
ជាចុងបញ្ចប់លោកអភិបាលស្រុកក៏បាន អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់គេហដ្ឋានសូមជួយកាយលូរដែលស្ទះនៅតាមភូមិឋានរបស់ខ្លួនដើម្បីជួយបន្ធូរ និងរំដោះទឹកឱ្យបានទាន់ពេលវេលានិងដើម្បីកុំឲ្យមានការកកស្ទះយូរថ្ងៃ។