លោក អភិបាលស្រុកកំពង់ត្រាច បាបានអញ្ជើញបើកវគ្គសិក្ខាសាលាស្តីពីការលើកកម្ពស់សិទ្ធទទួលបានព័ត៌មានសេវារម្លូតប្រកបដោយសុវត្ថិភាពចំពោះស្ត្រី និងក្មេង ដោយគ្មានការមកមាក់ងាយ

0

កំពត: លោក អូន ខន អភិបាលស្រុក បានអញ្ជើញ​ជាអធិបតី​បើក វគ្គសិក្ខាសាលាស្តីពីការលើកកម្ពស់សិទ្ធទទួលបានព័ត៌មាន និងសេវារម្លូតប្រកបដោយសុវត្ថិភាពចំពោះស្ត្រី និងក្មេង ដោយគ្មានការមាក់ងាយ រៀបចំដោយអង្គការRACH ក្នុងគោលបំណងផ្តល់ចំណេះដឹង និងច្បាប់រម្លូតនៅកម្ពុជា ឆ្លុះបញ្ចាំង​ការយល់ឃើញរបស់សហគមន៍ ជុំវិញការមាក់ងាយ និងការរើសអើងចំពោះស្ត្រីដែលធ្លាប់ទទួលបានសេវារម្លូតដោយសុវត្ថិភាព ព្រមទាំង​ទទួលបានព័ត៌មានស្តីពីទីតាំងដែលផ្តល់សេវារំលូតដោយសុវត្ថិភាពនៅស្រុកកំពង់ត្រាច នាព្រឹកថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២។​

សិក្ខាកាមចូលរួមចូលរួមវគ្គសិក្ខាសាលាផ្សព្វផ្សាយរួមមាន មន្ត្ត្រីការិយាល័យអប់រំយុវជននិងកីឡា គណៈកម្មការទទួលបន្ទុកកិច្ចការស្ត្រីនិងកុមារឃុំ(គកនក) លោកគ្រូ អ្នកគ្រូនាយកសាលាអនុវិទ្យាល័យ-វិទ្យាល័យ អ្នកលក់ឱសថ និងសិស្សានុសិស្សសរុបប្រមាណ៦៦នាក់ ៕