លោកឣភិបាលស្រុកឣន្លង់វែង ដឹកនាំកម្លាំងសមត្ថកិច្ចចំរុះ ចុះជួសជុលឈុសឆាយសម្រួលផ្លូវយុទ្ធសាស្ត្រចំនួនបីកន្លែង

0

អត្ថបទដោយ:ចាន់ ធី
ខេត្តឧត្តរមានជ័យ: លោក ងួន ទ្ធីរិទ្ធ អភិបាល ស្រុកអន្លង់វែង បានដឹកនាំ មន្ត្រីរាជការ និងកងកម្លាំង ទាំង បី ប្រភេទ ក្រុមប្រឹក្សាឃុំ មេភូមិ ប្រជាការពារភូមិ សរុបចំនួន ៣០ នាក់ ជួសជុល ឈូសឆាយ សម្រួលផ្លូវយុទ្ធសាស្រ្ត នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ។
ចំនួនបី កន្លែងគឺ ៖១- ធ្វើស្ពានឈើ ឆ្លងកាត់ បណ្ដោះអាសន្ន លើផ្លូវរងគ្រោះ ទឹកហូរដាច់ ដោយជំនន់ ទឹកភ្លៀង មិនអាចធ្វើដំណើរឆ្លងកាត់បាន ស្ថិតនៅចំណុចភូមិ ជើងភ្នំ ឃុំត្រពាំងប្រីយ៍ ។
២- ចាក់ដីបំពេញលើស្ពាន តាមផ្លូវយុទ្ធសាស្ត្រ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ហូរដាច់ មិនអាចធ្វើដំណើរឆ្លងកាត់បាន ស្ថិតនៅចំណុច ភូមិ ជើងភ្នំ ឃុំត្រពាំងប្រីយ៍ ។
៣- ចាក់ដីបំពេញលើស្ពាន តាមផ្លូវយុទ្ធសាស្ត្រ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ហូរដាច់ មិនអាចធ្វើដំណើរឆ្លងកាត់បាន ស្ថិតនៅចំណុច ភូមិ សាមគ្គីឃុំត្រពាំងប្រីយ៍ ។
ក្នុងឱកាសនោះដែរលោក អភិបាលស្រុកបានប្រគល់ ក្រម៉ា អ្នកចូលរួមចំនួន៣០នាក់ ក្នុងម្នាក់ទទួលបានក្រម៉ាចំនួន០១៕