យុវជនម្នាក់រឱកាសល្អឆក់សោម៉ូតូពីដៃក្មេងស្រីចាក់សោម៉ូតូបើកយ៉ាងលឿនគេចខ្លួនត្រូវកម្លាំងសមត្ថកិច្ចពួនស្ទាក់ចាប់

0

អត្ថបទដោយ សែម ឡុំ

ព្រះរះវិហារ: ប្រជាពលរដ្ឋបានរាយការណ៍ថា មានចោរចូលទៅឆក់សោម៉ូតូពីដៃក្មេងស្រីម្នាក់ដែលឪពុមម្តាយមិនបាននៅផ្ទះឆក់បានសម្រេចហេតុការនោះបានកើតឡើងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ វេលា ម៉ោង១៨និង៤៣នាទីស្ថិតនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ។

លោកឧត្តមសេនីយ៍ទោស្នងការរងខេត្តព្រះវិហារបានបញ្ជាផ្ទាល់រាល់បទល្មើសដែលកើតឡើងនៅក្នុងមូលដ្ឋានត្រូវតែបង្ក្រាបឲ្យខាន់តែបាន
ចាត់ឲ្យលោកវរៈសេនីយ៍ទោគឹម សារៀន អធិការរងស្រុកគូលែន និង សហការប៉ុស្តិ៍នគបាលឃុំថ្មីបានរាយកម្លាំងពួនស្ទាក់ចាប់។
លោកវរៈសេនីយ៍ទោគឹម សារៀន បានប្រាប់ឲ្យដឹងតាមទូស័ព្ទមកថា ករណីឆក់យកសោម៉ូតូហើយចាក់ជិះគេចចេញទៅបានសម្រេច ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខ កំពង់ធំ 1R-6153 លេខតួ ៦២២៩១៣៥ លេខម៉ាសុីនដូច កេីតហេតុនៅចំណុចផ្ទះម្ចាស់ម៉ូតូឈ្មោះ ម៉ាត់ ហូសាន់ អាយុ៤២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ។
ជនសង្ស័យឈ្មោះ ម៉ែន ពេជ្រ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិច្រកម្ទេស ឃុំពោតស្គៀ ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។
លោកវរៈសេនីយ៍ទោអធិការរងបន្តទៀតថា មានរថយន្តតាមប្រដេញ់និងម៉ូតូកងកម្លាំងបានជិះទៅពួនស្ទាក់បានមុនទើបចាប់បាន។
លោកអធិការបញ្ជាក់ថា មូលហេតុគឺកូនស្រីរបស់ម្ចាស់ម៉ូតូដែលមានអាយុទើបតែ១៣ឆ្នាំ ជិះម៉ូតូចូលដល់ផ្ទះរបស់ខ្លួនហេីយ តែឪពុកម្តាយមិននៅផ្ទះ ជនសង្ស័យខាងលេីឆ្លៀតឪកាសក៍ឆក់យកសោម៉ូតូពីកូនស្រីម្ចាស់ផ្ទះបានហេីយ ធ្វើសកម្មភាពចាក់សោជិះយកម៉ូតូចេញយ៉ាងលឿនបាត់ទៅ។
ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌស្រុកគូលែនដឹកនាំដោយលោកវរសេនីយ៍ទោ គឹម សារៀន បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មី  រៀបចំកម្លាំងភ្លាមៗ ដេីម្បីពួនស្ទាក់ ខ្លះដេញតាមពីខាងក្រោយ រហូតឈានទៅបង្ក្រាបចាប់បានជនសង្ស័យតែម្តង និងដកហូតវត្ថុតាងពាក់ព័ន្ធករណីខាងលេីមានម៉ូតូមួយគ្រឿង នៅខាងលិចភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ចម្ងាយប្រហែល៣០០ម៉ែត្រ។
បច្ចុប្បន្នជនសង្ស័យខាងលេីបញ្ជូនទៅការិយាល័យជំនាញ ដេីម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ចំណែកម៉ូតូ លោកអធិការ បានប្រគល់ជូនម្ចាស់ដេីមយកទៅប្រេីប្រាស់វិញ៕