គ្រួសារអតីតយុទ្ធជនពលីទទួលខ្នងផ្ទះទី២១២ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

0

កំពង់ធំ៖  គ្រួសារអតីតយុទ្ធជនពលី ដែលរស់នៅស្រុកបារាយណ៍ បច្ចុប្បន្នមានជំរកស្នាក់នៅមិនសមរម្យ ស្ថិតនៅភូមិ អ្នកវាំង ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី ដែលជាខ្នងផ្ទះទី២១២ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេច កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០ ២២  ។

ពិធីប្រល់ផ្ទះនេះ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ អមដោយអាជ្ញាធរដែនដី ប្រគល់ជូនគ្រួសារអតីតយុទ្ធជនពលី គឺលោកស្រី ម៉ម មឿន អាយុ ៥៦ឆ្នាំ ជាស្រ្តីមេម៉ាយ មានកូនក្នុងបន្ទុក៤នាក់  ត្រូវជាភរិយាលោក វែន កុសល ជាយោធិននៅអង្គភាពកងពលលេខ២ចាស់  ពលីជីវិត នៅសមរភូមិប្រយុទ្ធឆ្នាំ១៩៩១ នៅសមរភូមិអានសេះ  ខេត្តព្រះវិហារ  ។

 

 ឧត្ដមសេនីយ៍ ទោ សោម  ស៊ុន  ឲ្យដឹងថា ក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនម្ពុជា ខេត្តកំពង់ ធំ បានសម្រេចសាងសង់ផ្ទះថ្មីខ្នងទី២១២  តាមរយៈ ឯកឧត្តម ទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍គន់ គីម ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំងស្មាតបត  ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់  ។

ឧត្តមសេនីយ៍ទោ  សោម ស៊ុន ក៏បានសំណូមពរបងប្អូនអតីតយុទ្ធជននិងប្រជាពលរដ្ឋ ចូលរួមអនុវត្ត គោល នយោបាយភូមិ.ឃុំ  មានសុវត្ថិភាព លុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន ផ្តើមចេញពីយើងទាំងអស់គ្នា  ត្រូវខិតខំដាំដំណាំ ចិញ្ចឹមសត្វ ប្រកបមុខរបររក ទទួលទានដោយសុច្ចរិតទៀងត្រង់  អនុវត្ត វិធានការការ ពារទប់ស្កាត់ការឆ្លងជំងឺកូវីដ -១៩  ។

ក្នុងពិធីប្រគល់ផ្ទះថ្មី ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយ ឯកឧត្តមឧត្តមសេនី យ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបយ្ថម្ភអង្ករ ៥០គ. មី២កេស ទឹកត្រី ទឹកស៊ីអ៊ីវ២យួរ  និងសម្ភារៈសម្រាប់ ប្រើប្រាស់ក្នុងផ្ទះបាយមានដូចជា ឆ្នាំង ចាន ស្លាបព្រា ចានដែក និងសម្ភារៈផ្សេងៗទៀត ព្រមទាំងថវិកាមួយចំនួនផងដែរ ។

 

     លោកស្រី ម៉ម មឿន គ្រួសារអតីតយុទ្ធជនពលី  បានអំណរគុណសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ  រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលតែងតែគិតគូរ ពីជីវភាពរស់នៅរបស់ បងប្អូនអតីតយុទ្ធជន គ្រប់ទីកន្លែង រួមទាំងបានដោះស្រាយ បានទាន់ពេលវេលាទៀតផង ។

ដោយ ប៊ុន រដ្ឋា