សាកថ្មបណ្ដេីរលេងទូរស័ព្វបណ្ដេីរ ផ្អេីលទាំងព្រឹក ដោយឃេីញនារីម្នាក់ដេកស្លាប់យ៉ាងអណោចអាធម្ម

0

    សូមមាននូវការប្រុងប្រយ័ត្ន និងទុកជាមេរៀន សម្រាប់អ្នកចូលចិត្តគេងចុចទូរស័ព្ទបណ្តើរសាកថ្មបណ្តើរ!សូមចូលរួមរំលែកទុក្ខ! នារីម្នាក់នៅខេត្តក្រចេះ ដេកស្លាប់នៅក្នុងបន្ទុបដោយសារឆក់ខ្សែភ្លើង! ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អេីលនៅព្រឹកថ្ងៃទី27 ខែកក្ដដា ឆ្នាំ2022។នារីរងគ្រោះមានឈ្មោះ ឃន ស្រីពៅ អាយុ១៧ឆ្នាំ មានទីលំនៅភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ មានមុខរបរជាអ្នកបកប្រែភាសារចិន ។ ក្នុងហេតុការណ៍នេះដែរត្រូវបានកម្លាំងនគរបាលជំនាញសហការជាមួយនិងគ្រូពេទ្យ ដេីម្បីធ្វើកោសល្យវិច្ច័យនិងពិនិត្យសាកសព ហេីយបានកំណត់ថា បានស្លាប់ដោយសារឆក់ខ្សែភ្លើង!នារីរងគ្រោះត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ស្នាក់នៅរបស់បុគ្គលិក ក្នុងក្រុមហ៊ុន (សុឹងយន្តគ័ងយិកខូលអិលធីឌី)រ៉ែមាស ចំណុចអូរត្រូន ភូមិអូរពោធិ ឃុំក្បាលដំរី ស្រុកសំបូរ។ អត្ថបទដោយ វង្ស សុខសុនហាក់