ក្រឡាប់រថយន្តសណ្តោងរ៉ឺម៉កចុះពីភ្នំដងរែក ស្លាប់ម្នាក់ និង ២នាក់ទៀតរបួស

0

ឧត្តរមានជ័យ៖ រថយន្តសណ្តោងរ៉ឺម៉កមួយគ្រោះ ឌ្វើដំណើរចុះពីលើភ្នំដងរែក ក្រឡាប់ធ្លាក់ផ្លូវ បណ្ដាលឲ្យមនុស្ស ម្នាក់ស្លាប់ និង ២នាក់ទៀតរបួសធ្ងន់ស្រាល។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១និង៤០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ត្រង់ចំណុចក្រោមរូបសំណាក់លោកយាយម៉ៅ ប្រហែល ១០០ម៉ែត្រ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។

ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ អ៊ិន ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិឃ្ជូត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនៈគិរី មុខរបរកម្មករ ត្រូវរថយន្តសង្កត់ពីលើស្លាប់នៅនឹងកន្លែងកើតហេតុ។

របាយការណ៍របស់អធិការរងនគរបាលស្រុកអន្លង់វែង បានឱ្យដឹងថា រថយន្តខាងលើជាប្រភេទរថយន្តសណ្តោងរ៉ឺម៉ក ម៉ាកយីហាន់ដាយ ២តោនកន្លះ ពាក់ស្លាកលេខ កំពង់ចាម 3A-1970 ធ្វើដំណើរទិសដៅពីលិចទៅកើត ហើយមកដល់ចំនុចកើតហេតុ ដោយកត្តាយានយន្តចាស់ ទើបសាងលេខមិនចូល ឬច្រាលប្រអប់លេខ ដោយសារតែអ្នកបើកបរពុំធ្លាប់មានបទពិសោធន៍បើកបរចុះភ្នំ ហើយស្ថានភាពផ្លូវកោងចុះពីលើភ្នំដែលមានលក្ខណៈផ្លូវចំណោទចុះខ្លាំង
បានក្រឡាប់ខ្លួនឯងតែម្ដង។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចនៃអធិការនគរបាលស្រុកអន្លង់វែង បានចុះទៅអន្តរាគមន៍នាំយកអ្នករងរបួសបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកអន្លង់វែង ដោយឡែកសាកសពត្រូវបានយកទៅរក្សាទុកនៅវត្តជ័យទឹកជុំ (វត្តអន្លង់វែង) រងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯវត្ថុតាងក្រោយពីធ្វើការវាស់វែងកន្លែងកើតហេតុ សមត្ថកិច្ចបាននាំយករថយន្ត និងសម្ភារៈលើរថយន្ត រក្សាទុកនៅកន្លែងកើតហេតុ រងចាំរថយន្តស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីចាត់ការបន្ត៕

 

ដោយ​ឡែក.ប្រជាពលដ្ឋដែលធ្ធ្វើដំណើរឆ្លងកាត់ច្រកព្រំដែនជាំស្រង៉ាំ បានសំណូមពរ  ដល់មន្រ្តីច្រក កុំឲ្យយកលុយ ថ្លៃ​វ៉ៃ ប៉ាស្ព័រ​ ច្រើន​ពេក  ចេះយោគយល់ ខ្មែរ​គ្នាឯងផង ៕