កម្លាំងចម្រុះរបស់ខណ្ឌរដ្ឋបាលជលផល​ខេត្តកំពង់ធំ សហការជាមួយក្រុមការងារទទួលខុសត្រូវទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលឃុំពាមបាង​ស្រុកស្ទោង បានយ៉ាងល្អគួរកត់សំគាល់

0

កំពង់ធំ៖ កម្លាំងចម្រុះរបស់ទីបញ្ជាការស្រាលឃុំពាមបាងនៅក្នុងរដូវបិតនេសាទឆ្នាំ២០២២នេះតែងតែអនុវត្តសកម្មភាពទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅក្និងដែនសមត្ថិកិច្ចរបស់ខ្លួនដូចភ្លៀងរលឹម មិនតែប៉ុណ្ណោះថែមទាំងធ្វការផ្សព្វផ្សាយអំពីឧបករណ៍នេសាទ ក៍ដូចជាច្បាប់ស្តីពីៈផលផលជាច្រើនលើកច្រើនសារមកហើយដែរ ក្នុងនោះក៍មានការអប់រំណែនាំ និងធ្វើកិច្ចសន្យាដល់ប្រជានេសាទដែលបានប្រព្រឹត្តបទល្មើស ជលផលផ្ទុយពីច្បាប់ស្តីពិជលផលបានយ៉ាងច្រើនករណីផងដែរ។

ជាក់ស្ដែងនៅថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ២០២២ កម្លាំងខណ្ឌរដ្ឋបាលជលផលបានសហការណ៍ជាមួយក្រុមការងារចម្រុះដឹកនាំដោយលោក គង់សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំនិងជាប្រធានក្រុមការងារបានដឹកនាំកំលាំងចម្រុះចុះទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលសហការណ៍ជាមួយក្រុមការងារថ្នាក់ជាតិដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន កងរាជអាវុធហត្ថផ្ទៃប្រទេសមានគ្នាសរុបចំនួន១០នាក់ មធ្យោបាយធ្វើដំណើដោយកាណូតតូចធំចំនួន៣គ្រឿងប្រើប្រាស់ប្រេងសាំងអស់ចំនួន៧០លីត្រ។​

ប្រតិបត្តការចុះបង្ក្រាបបទល្មើសនេសាទខាងលើនេះ ប្រព្រឹតនៅត្រង់ចំណុចចាប់ពីភូមិបាឡតរហូតដល់ភូមិពាមបាងឃុំពាមបាងស្រុកស្ទោងខេត្តកំពង់ធំ បានរុះរើកាប់បំផ្លាញចោលវត្ថុតាង ឧបករណ៍នេសាទរបាំងសាច់អួនខុសច្បាប់នៅនឹងកន្លែងរួមមាន៖
.លទ្ធិផលអនុវត្តបាន(01ករណី)
.របាំងសាច់អួនចំនួន ១២ របាំងប្រវែង ៣៦០០ម៉ែត្រ
.លូសាច់អួនចំនួន ២៤ មាត់
.ឡុកសាច់អួនចំនួន ១២ គ្រឿង
.កាបបំផ្លាញបង្គោលឈើចំនួន ៣០០០ ដើម និងចាក់ប្រលែងត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន ១៥០ គីឡូក្រាម។

លោកចាយ គង់ម៉េងនាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះបានប្រាប់អង្គភាពគេហទំព័រ ក្រាំងមាស និងគេហទំព័រ រស្មីព័ត៌មានតាមទូរសព្ទ័ថា ចំពោះការចុះផ្សាយរបស់គេហទំព័រសម្លេងប្រជាជន VPN TV online news កាលពីថ្ងៃទ២១ ខែកញ្ញា ឆ្នាំ២០២២ មិនដឹងថាគាត់ បានស្គាល់ទីតាំងនោះរឺទេ ចំពោះរូបភាពដែលគាត់បានយកមកផ្សាយនោះគែជាកន្លែងដែលក្រុមការងាររបស់ទីបញ្ជាការស្រាលឃុំពាមបាង និងក្រុមការងារថ្នាក់ជាតិ ទើបតែធ្វើហើយ ដូច្នេះចំពោះការលើកឡើងក្នុងន័យដាក់សម្ពាធ ក៍ដូចជាបន្ទុកទទួលខុសត្រូវបែបនេះអាចមកពីគាត់មិនបានយល់ពីការងារដែលក្រុមការងារកំពង់តែអនុវត្តទើបមានការភ័ណច្រឡំ។

លោកចាយ គង់ម៉េងប្រាប់បន្តទៀតថា បញ្ហាទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទ ត្រូវបានថ្នាក់លើ បង្កើតក្រុមការងារដែលមានការចូលរួមគ្រប់ស្ថាប័នពាក់ពន្ធ័ក្នុងស្រុក.ខេត្ត មិនមែនមានតែស្ថាប័នជលផលជាទទួលខុសត្រូវម្នាក់ឯងនោះទេ ផ្ទុយពីមានការរិះគន់តាមបណ្ដាញព័ត៌មានសង្គមនិងអ្នកសារព័ត៌មានមួយចំនួនតូច ដែលលោកចាត់ទុកថា ជាការរិះគន់ តាមរបៀបជាន់ពន្លិច ។

លោកចាយ គង់ម៉េងប្រាប់បន្តទៀតថា លោកគាំទ្រ  ការរិះគន់ក្នុងន័យស្ថាបនា ពីព្រោះការចុះផ្សាយព័ត៌មានពិតគឺជាការរិះគន់ កែតម្រូវតែប៉ុណ្ណោះ តួនាទីអ្នកសារព័ត៌មានគឺជាកញ្ចក់ឆ្លុះ បញ្ចាំងក្នុងសង្គម ត្រូវមានវិជ្ជាជីវះ និងក្រមសីលធម៌ មិនត្រូវចេះតែសរសេរយកៗប៉ាតណាប៉ាតន័យនោះទេ ពីព្រោះការសរសេរច្របូកច្របល់ធ្វើអោយប៉ះពាល់កត្តិយស និងរំខានដល់ថ្នាក់ដឹកនាំដែលគាត់កំពង់តែខិតខិតបំពេញការងារក្និងទិសដៅអភិវឌ្ឍន៍មូលដ្ឋានក៍ដូចសង្គមជាតិផងដែរ។